ចង់ឲ្យ​មុខរបួស​វះកាត់​ឆាប់​ជា គួរ​ចៀសវាង​ញ៉ាំ​អាហារ​ប្រភេទ​នេះ!

03-07-2019 5:38 pm 586

​អ្នក​ម្តាយ​ដែល​សម្រាលកូន​ដោយ​ការវះកាត់ ត្រូវការ​អាហារ​ដែលមាន​សារធាតុចិញ្ញឹម​ត្រឹមត្រូ​វ​។ នៅ​ក្នុងនោះ មាន​ការណែនាំ​ឲ្យ​ចៀសវាង ទទួលទាន​អាហារ​ដែល​បង្កឲ្យមាន​ការ​រលាក ដូចជា​សាច់​ក្រហម នំប៉័ង​ពណ៌​ស និង​អាហារ​បែប​បំពង ឬ​ចៀន ជាដើម​។ ប្រភេទ​អាហារ​ទាំងនេះ អាច​នឹង​ទៅ​ពន្យឺត​មុខរបួស​មិនឲ្យ​ឆាប់​ជាសះស្បើយ​។ 

​ផ្ទុយ​ពីនេះ អ្នក​គួរ​ព្យាយាម​ទទួលទាន​បន្លែ​និង​ផ្លែឈើ ប្រឆាំងនឹង​ការ​រលាក​វិញ​ដែល​មានដូចជា ស្ពៃ​ក្រ​ញ៉ាញ់​, ប្រូ​ខូលី​, ពពួក​គ្រាប់​ធញ្ញជាតិ​(​អាល់​ម៉ុន គ្រាប់ស្វាយចន្ទីរ​……), ពពួក​គ្រាប់​ផ្សេងៗ​( គ្រាប់​ផ្កាឈូករ័ត្ន គ្រាប់​ល្ពៅ និង​គ្រាប់សណ្តែក​……)​។ បន្ថែម​លើ​នេះ គួរ​ដាក់បញ្ចូល​អាហារ​ដែលមាន​ផ្ទុក អាស៊ី​ត អា​មី​ណូ​មានដូចជា សាច់មាន់​និង ត្រី​សាម៉ុន ពួកវា​អាចជួយ​ដល់​ការជួសជុល​ជាលិកា​ផងដែរ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត