ស្បែក​មុខ​ក្មេង​ជាង​វ័យ ដោយ​ប្រើ​ក្រូចឆ្មារ ប្រេងដូង​និង​ស៊ុត​

03-07-2019 5:31 pm 328

​ស្បែក​មុខ​ស្រស់ស្អាត​ជា​អ្វីដែល​នារីៗ​ប្រាថ្នា​ចង់បាន​។ ប៉ុន្តែ​សម្រស់​នឹង​ប្រែប្រួល​ទៅតាម​វ័យ​របស់​អ្នក យ៉ាង​ឆាប់រហ័ស ប្រសិនបើ​អ្នក មិន​យកចិត្តទុកដាក់​នៅក្នុង​ការថែទាំ​។ វិធី​ថែទាំ​ផ្ទៃមុខ​ឲ្យនៅ​ស្រស់ស្អាត​ក្មេង​ជាង​វ័យ តាមបែប​ធម្មជាតិ អ្នក​អាច​ជ្រើសរើស​គ្រឿងផ្សំ​៣​មុខ រួមមាន​ប្រេងដូង ក្រូចឆ្មារ និង​ស៊ុត ។ 

​អ្នក​គ្រាន់តែ​យក ផ្នែក​ពណ៌​ស​នៃ​ស៊ុត​១​មក​បំបែក ហើយ​បន្ថែម​ប្រេង​ដូង​២​ស្លាបព្រា និង​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា ច្របល់​បញ្ចូល​គ្នា​ឲ្យ​សព្វ​។ ក្រោយមក លាងមុខ​របស់​អ្នក​ជាមួយ​ទឹក​ក្តៅឧណ្ណៗ ជូត​ឲ្យ​ស្ងួត ហើយ​យក​ល្បាយ​នេះ មក​លាប​ឲ្យ​សព្វ​ផ្ទៃមុខ អមដោយ​ការប្រើ​ចុង​ម្រាមដៃ ម៉ាស្សា​ថ្នមៗ​ផង រួច​រក្សាទុក​១៥​នាទី​ចាំ​លាងជម្រះ​ចេញ​ជាការ​ស្រេច​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត