ក្រសួង​ការពារជាតិ ទប់ស្កាត់​បទល្មើស​តាម​ព្រំដែន​ជិត​៣​ពាន់​លើក ក្នុង​ឆមាស​ទី​១

03-07-2019 3:28 pm 296

លោក ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានឱ្យដឹងថា អំឡុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ កងទ័ព​ចូលរួម​សហការ និង​ធ្វើ​ជា​ម្ចាស់ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស នៅតាម​ព្រំដែ បាន​ជិត​៣​ពាន់​លើក​។ ក្នុងចំណោម​បទល្មើស​សរុប ២.៩៨១​លើក ដែល​ត្រូវ​បាន​បង្ក្រាប​បាន​នៅតាម​ព្រំដែន​នោះ មាន​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ចំនួន​១.២៨៩​លើក ព្រំដែន​កម្ពុជា​-​វៀតណាម​ចំនួន​១.១៧៩​លើក និង​ព្រំដែន​កម្ពុជា​-​ឡាវ​ចំនួន​៥១៣​លើក​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រសួង​ការពារជាតិ រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​អនុវត្ត​ការងារ​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០១៩ របស់ខ្លួន ក្រោម​អធិបតីភាព លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​៕

ព័ត៌មានផ្សេងទៀត