អាមេរិក​​ប្រកាស​​ព្រម​លក់​​បន្ទះ​ឈី​ប​មាន​បច្ចេកវិទ្យា​​កម្រិ​ត​ទាប​​ឲ្យ​Huawei​វិញ​

03-07-2019 11:34 am 683
រូបភាពឡូហ្គោក្រុមហ៊ុន​Huawei

​អាមេរិក​បានឲ្យដឹងថា ខ្លួន​នឹង​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក លក់​បន្ទះ​ឈី​បមាន​បច្ចេកវិទ្យា​កម្រិ​ត​ទាប​ទៅឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​Huawei​វិញ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ទីប្រឹក្សា​ពាណិជ្ជកម្ម​សេត​វិមាន​លោក​ភី​ត​ទ័រ ណា​វ៉ា​រ៉ូ​(Peter Navarro) ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដោយ​អះអាងថា​ការលក់​បន្ទះ​ឈីប​ទាំងនោះ មិន​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ​អាមេរិក​ទេ​។​

​លោក​បន្ថែមថា បន្ទះ​ឈីប​កម្រិតទាប​នឹងត្រូវល​ក់​ទៅឲ្យ​Huawei ដើម្បី​រក្សា​ឲ្យ​ប្រព័ន្ធ​ដំណើរការ ដែល​នោះ​មិនមែនជា​រឿង​អាក្រក់​ទេ នៅពេល​វា​នាំឲ្យ​អាមេរិក​ឈានដល់​ការច​រចាជាមួយ​ចិន​។ ទីក្រុង​វ៉ាស៊ីនតោន​នៅ​បន្ដ​រក្សា​គោលនយោបាយ​ហាមប្រាម​ក្រុមហ៊ុន​អាមេរិក មិន​ឲ្យធ្វើ​អាជីវកម្ម​ជា​មួយក្រុម​ហ៊ុន Huawei សម្រាប់​កិច្ចសហប្រតិបត្ដិកា​រលើ​បណ្ដាញ​5G​ដដែល​។ វិធានការ​នេះ​បាន​ប៉ះពាល់​លើ​ក្រុមហ៊ុន​មួយចំនួន ក្នុងនោះ​មាន​អាជីវកម្ម​របស់​ជប៉ុន​ផងដែរ​។ អាមេរិក​នឹង​បង្ហាញ​បញ្ជី​មុខទំនិញ​ត្រូវ​លក់​ទៅឲ្យ​ក្រុមហ៊ុន​Huawei​ក្នុងពេល​ឆាប់ៗ​៕

 ពាក្យគន្លឹះ  អាមេរិកក្រុមហ៊ុនHuawei

ព័ត៌មានផ្សេងទៀត

 លោកបាយដិនគ្រោងជួបជាមួយលោកស៊ីជិនពីងលើកដំបូងក្នុងឋានៈជាប្រធានាធិបតី

 លោក​នេត្រ ភ​ក្ត្រា​៖ ការ​ផ្តាច់​ជំនួយ​នៅ​ព្រៃ​ឡង់​បង្ហាញ​ថា​កម្ពុជា​រឹងមាំ​និង​ម្ចាស់​លើ​ខ្លួនឯង​

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 លោកបាយដិនត្រៀមជួបលោកពូទីនក្នុងបទពិសោធន៍ជាង៣៨ឆ្នាំជាមួយរុស្ស៊ី

 តួគីអះអាងចង់ឈរជើងនៅអាហ្វហ្កានីស្ថានបន្ទាប់ពីអាមេរិកដកទ័ពចេញ

 ​អ្នកនយោបាយ​និង​អ្នកវិភាគ​៖​កម្ពុជា​-​អា​មរិក​ត្រូវតែមាន​​ភាពច្បាស់លាស់​និង​ទំនុកចិត្ត​គ្នា​​

 ក្រសួង​ការពារ​ជាតិ​ស្នើឱ្យ​អាមេរិក​ឈប់​បង្កើត​ស៊ីណា​រី​យ៉ូ​ដែល​នាំមក​នូវ​ភាពអវិជ្ជមាន​ដល់​កម្ពុជា​

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 វត្ថុបុរាណខ្មែរចំនួន២៧រូបត្រូវបានអាមេរិកប្រគល់មកឱ្យកម្ពុជាវិញ

លោក​បាយដិន​ទៅដល់​អង់គ្លេ​សសម្រាប់កិ​ច្ច​ប្រជុំ​G7​ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​៨​ថ្ងៃ​នៅ​អឺរ៉ុប​