ជីវិត​កាន់តែ​ងាយស្រួល និង​មាន​ផា​សុកភាព​! ​ថ្មី​! ទូ​ទឹកកក កក​ខាងក្រោម​របស់ Samsung ធ្វើឱ្យ​ការរស់នៅ​របស់​អ្នក​កាន់តែ​ឆ្លាត​វៃ​!

03-07-2019 11:18 am 320

ផា​សុកភាព​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ជាមួយនឹង​ក្រុមគ្រួសារ ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​មិន​អាច​ខ្វះ​បាន​។​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង និង​បង្កើត​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​គឺ​តែងតែ​កើតឡើង​កំឡុង​ពេល​ញុំ​ា​អាហារ​ជុំគ្នា​។ ដូច្នេះ​ហើយ​បន្ទាប់​ពី​ការងារ​ដ៏​នឿយហត់​ពេញ​មួយ​ថ្ងៃ​លោកអ្នក​គួរតែ​ចំណាយពេល​ដ៏​រីករាយ​ញុំ​ា​អាហារ​ជាមួយ​គ្នា​នៅផ្ទះ​។ ដូច្នេះ​ដើម្បី​ឱ្យ​លោក​អ្នកទទួលបាន​បែបផែន​ជីវិត​ដ៏​រស់​រវើក​បែប​នេះ​ក្រុមហ៊ុន​អេឡិចត្រូនិក សាម​សុង ក៏​បាន​ផ្តល់ជូន​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​សម្រាប់​ភាព​រីករាយ និង​អារម្មណ៍​ស្រស់ស្រាយ​រាល់ថ្ងៃ​ជាមួយ​នឹង​ផលិតផល​ដែល​ឈានមុខ និង​ល្អផ្តាច់គេ​។​

​ថ្ងៃ​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អេឡិចត្រូនិច សាម​សុង សូម​ណែនាំ ទូទឹកកក​ស៊េរី​ថ្មី​ដ៏​ទំនើប​,​ឆ្លាត​វៃ  ដែល​លក់​ដាច់​និង​កំពុង​ពេញនិយម​នៅលើ​ទីផ្សារ​បច្ចុប្បន្ន​គឺ ទូ​ទឹកកក កក​ផ្នែក​ខាងក្រោម​របស់ Samsung​។ ហើយ​ក្រុមហ៊ុន សាម​សុង ជឿជាក់ថា ទូ​ទឹកកក នេះ​ពិតជា​ល្អ​ស័ក្តិសម​បំផុត និង​មិន​អាច​ខ្វះ​បាន​ក្នុង​ការរស់នៅ​ដែល​ពោរពេញ​ដោយ​ផា​សុកភាព និង​ភាពទាន់សម័យ​របស់​អតិថិជន​ទាំងអស់​។

​សូមបញ្ជាក់​ថា​ទូទឹកកក ដែល​កក​ផ្នែក​ខាងក្រោម​ស៊េរី​ថ្មី​នេះ​បាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ពិសេស​អស្ចារ្យ​ជាច្រើន​ដែល​ពុំ​ធ្លាប់​មាន​លើស​ផលិតផល​ទូទឹកកក​ធម្មតា​។ ពេលនេះ​លោក​អ្នក​ពិតជា​ចង់​ជ្រាប​ច្បាស់​ថា​តើ​វា​អស្ចារ្យ​កម្រិតណា​ទៅ​! សូម​មក​មើល​ចំណុច​ពិសេសៗ​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖  

•  Optimal Fresh Zone ៖ គឺជា​កន្លែង​ដែល​អាច​កំណត់​បាន (Adjustable) ដើម្បី​រក្សា​ភាពស្រស់​នៃ​អាហារ ត្រី សាច់ បន្លែ​របស់​អ្នក​បាន​ទ្វេ​ដង​ដោយ​មិន​ធ្វើឱ្យ​កក​រឹង​ខូចគុណភាព​ឡើយ​!

•  Advanced Digital Inverter ៖ បច្ចេកវិទ្យា​នេះ​អាច​ធ្វើការ​បាន​យ៉ាង​ឆ្លាត​វៃ​បំផុត​ក្នុង​ការជួយ​ឱ្យ​ទូទឹកកក​ប្រើប្រាស់​បាន​យូរ សន្សំសំចៃ​ថាមពល​អគ្គិសនី​បាន​យ៉ាងច្រើន​បំផុត និង​គ្មាន​សំឡេង​រំខាន​ផងដែរ​!

•  Power Deodorizer ៖ ជា​បច្ចេកវិទ្យា​ចុងក្រោយ និង​មាន​តែ​មួយគត់ ក្នុងការ​ស្រួប​យកចេញ​នូវ​ក្លិន​មិន​ល្អ​នៅក្នុង​ទូទឹកកក​ទាំងមូល​ដើម្បី​ការពារ​ម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់​ឱ្យនៅ​ស្រស់ និង​រក្សា​រសជាតិ​ដើម​បាន​យ៉ាង​ល្អ​បំផុត​។​

•  Larger Capacity Freezer & Veggie Box ៖ ត្រង់​ចំណុច​នេះ​អតិថិជន សាម​សុង ទាំងអស់​សុទ្ធតែ​ចង់​បាន​គ្រប់ៗ​គ្នា​! លោកអ្នក​អាច​ដាក់​បន្លែ ផ្លែឈើ និង​អាហារ​ក្លាសេ​បាន​កាន់តែ​ច្រើន និង​នៅ​តែ​ស្រស់​បាន​កាន់តែ​យូរ​!

•  Advanced All-Around Cooling System ៖ ជា​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​អាច​ធ្វើឱ្យ​គ្រប់​ផ្នែក​-​គ្រប់​ជាន់​ត្រជាក់​ក្នុង​សីតុណ្ហភាព​ដ៏​ត្រឹមត្រូវ​ជាក់លាក់​បំផុត និង​ជួយ​ឱ្យ​គ្រប់​បន្លែ ផ្លែឈើ ត្រី​សាច់​ទាំងអស់​របស់​លោក​អ្នក​នៅតែ​ស្រស់​បាន​កាន់តែ​យូរ​!

•  Bottom Mount Freezer ៖ ជា​កន្លែង​កក​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​ស្ថិតនៅ​ផ្នែក​ខាង​ក្រោម​ដើម្ប​ផ្តល់នូវ​ភាពងាយស្រួល​ក្នុង​ការដាក់ ឬ​យក​សាច់​ចេញ ឬ​របស់​ណាមួយ​ដែល​មាន​ទំហំ​ធំ និង​ធ្ងន់​។

•  “Minimal” Flat Style ៖ ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ​ប្រណីត​ជាមួយនឹង​ផ្ទៃ​រាបស្មើ​ចាំង រលោង​

​ស្តើង​ស្មើ​សាច់​មិន​ច្រែស ឬ​កាន់​ស្នឹម ស័ក្តិសម​បំផុត​សម្រាប់​គេហដ្ឋាន ឬ​ក្នុង​ផ្ទះបាយ​ដ៏​ស្រស់ស្អាត​ទាក់ទាញ​របស់​លោក​អ្នក​!

ចំណុច​ពិសេស​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប​អស្ចារ្យ​ពី  ទាំងអស់នេះ​គឺ​ពិតជា​ត្រូវ​ជាមួយនឹង​អ្វី​ដែល​លោកអ្នក​កំពុង​ស្វែងរក​ហើយ​មែន​ទេ​? ពិត​ប្រាកដ​ណាស់​សម្រាប់​ម៉ូឌែល​នេះ​ក៏​នៅ​មាន​ចំណុច​ពិសេសៗ​ជាច្រើន​ទៀត​ដែល​លោកអ្នក​ចង់​បាន​ព្រមទាំង​ល្អ​លើស​ពី​អ្វី​ដែល​លោកអ្នក​ស្មាន​មិន​ដល់​ផង​ដែរ​។​

​ជា​ចុងក្រោយ​ជាមួយនឹង ទូ​ទឹកកក ដែល​កក​ផ្នែក​ខាងក្រោម នេះ ពិតជា​ធ្វើឱ្យ​ជី​រិតរ​រស់នៅ​ប្រចាំថ្ងៃ​របស់​លោក​អ្នក កាន់តែ​មាន​ន័យ និង​រស់​រវើក​! សម្រាប់​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​មក​សាក​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​ផលិតផល​អេឡិចត្រូនិច​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​៖ 1800 203 232  ។​

 ពាក្យគន្លឹះ  samsung

ព័ត៌មានផ្សេងទៀត