ជប៉ុន​បញ្ជា​ឲ្យ​​ប្រជាជន​ជិត​​៦០​ម៉ឺន​នាក់​​ជម្លៀស​ខ្លួន​​ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង​

03-07-2019 10:33 am 117
ប្រជាជន​ជប៉ុន​​កំពុង​ធ្វើដំណើរឆ្លងកាត់ភ្លៀងធ្លាក់

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​រាយការណ៍​នៅ​ថ្ងៃទី​០៣​កក្កដា​នេះ​ថា អាជ្ញាធរ​នៅក្នុង​ទីក្រុង​កា​ហ្គូ​ស៊ីម៉ា​ស្ថិតនៅភាគ​ត្បូង​ប្រទេស​ជប៉ុន បាន​បញ្ជា​ឲ្យ​ប្រជាជន​ជិត​៦០​ម៉ឺន​នាក់​ចាកចេញ​ពី​លំនៅស្ថាន ទៅ​ស្នាក់នៅ​មជ្ឈមណ្ឌល​ជម្លៀស​ខ្លួន និង​ទីតាំង​សុវត្ថិភាព​ផ្សេងទៀត​បណ្ដោះអាសន្ន ដោយសារតែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ជា​ការបា​ក់ដី​និង​បង្ក​ការខូចខាត​ផ្សេងៗ​ទៀត​។ ភ្លៀង​បានចាប់ផ្ដើម​ធ្លាក់​នៅក្នុង​ទីក្រុង​មួយ​នេះ តាំងពី​ចុងខែ​មិថុនា​មកម្ល៉េះ ដែល​នឹង​បន្ដ​ធ្លាក់​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។ សូមបញ្ជាក់ថា ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​ខែកក្កដា​ឆ្នាំមុន​នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​ជប៉ុន មាន​មនុស្ស​ជាង​២០០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​៕

ព័ត៌មានផ្សេងទៀត