ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រCopa America ដែលធ្វើឡើងកាលពីព្រឹកមិញនេះ រវាងម្ចាស់ផ្ទះប្រេស៊ីលជាមួយអាហ្សង់ទីន ប្រេស៊ីលពិតជាធ្វើបានយ៉ាងល្អដោយអាចបំប៉ោងសំណាញ់ទីអាហ្សង់ទីន២-០។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះពិតជាតានតឹងខ្លាំង ដោយមានការវាយបកគ្នាទៅវិញទៅមក ប៉ុន្ដែអាហ្សង់ទីនមិនអាចការពារគ្រាប់បាល់ពីការទាត់បញ្ចូលទីរបស់ប្រេស៊ីលបានទេ។ ដូច្នេះចប់ការប្រកួតក្នុងលទ្ធផល២-០ ប្រេស៊ីលកក់កៅអីវគ្គផ្ដាច់ព្រ័ត្រមុន រង់ចាំមើលជំនួបរវាងពីក្រុមទៀតគឺប៉េរូជាមួយឈីលី នៅថ្ងៃស្អែកម៉ោង៧និង៣០នាទីព្រឹក។ ពីរក្រុមនេះអ្នកឈ្នះនឹងត្រូវប៉ះជាមួយប្រេស៊ីលវគ្គផ្ដាច់ព្រ័ត្រ ប្រកួតនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ៕