ការពារ​និង​សម្អាត​តម្រងនោម​! ញ៉ាំ​ពោត​បារាំង​

02-07-2019 7:15 pm 378

​ប្រសិនបើ​តម្រងនោម​របស់​អ្នក ត្រូវការ​ការសម្អាត​ដ៏​ល្អ និង​បញ្ចុះ​ជាតិពុល ព្រមទាំង​បង្កើន​មុខងារ​របស់​វា ជ្រើសរើស​ពោត​បារាំង​មក​បរិភោគ​មិន​ខុស​ទេ​។ ពោត​បារាំង ជា​ស្តេច​បន្លែ​មួយ​ប្រភេទ​ដែល​ពេញនិយម​បំផុត នៅ​អាមេរិក អង់គ្លេស​និង​ហ្វីលីពីន​។ ពោត​បារាំង ផ្ទុក​ទៅដោយ​សារធាតុចិញ្ចឹម​ខ្ពស់​។ ពោត​បារាំង​មួយ​ពែង​ផ្ទុក​កាឡូរី​ត្រឹមតែ​៣០, ជាតិ​សរសៃ ៣​ក្រាម​, ប្រូតេអ៊ីន​២​ក្រាម​, ខ្លាញ់​០.១,​ម៉ាញ៉េ​ស្យូម​៦០​មី​លី​ក្រាម​និង​វីតាមីន​C ២១​មី​លី​ក្រាម​។ អ្នក​អាច​ញ៉ាំ​វា​ឆៅ​ក៏បាន​ឬ​ឆ្អិន​ក៏បាន​។ ក្រៅពី​ផ្តល់​ផល​ល្អ​សម្រាប់​តម្រងនោម ការ​ញ៉ាំ​ពោត​បារាំង​នឹង​ជួយ​អ្នកបង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ជួយ​ក្នុងករណី​ទឹកនោម​ផ្អែម និង​បន្ថយ​រោគសញ្ញា​ជំងឺហឺត​ជាដើម​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត