​អភិបាលខេត្ត​កណ្ដាល​​នឹង​បំភ្លឺ​ទៅ​ក្រសួងមហាផ្ទៃ​​រឿង​កាត់​ដី​មាត់បឹង​ជុំវិញ​៥០​ម៉ែត្រ​​

02-07-2019 4:30 pm 918

​អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ បាន​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​ថា ខាង​លោក​កំពុង​រៀបចំ​ឯកសារ​បំភ្លឺ​តាម​ការស្នើសុំ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​បំភ្លឺ​ករណី​កាត់​ដី​មាត់បឹង​ជុំវិញ ៥០​ម៉ែត្រ ធ្វើឲ្យ​ពលរដ្ឋ​នៅ​ស្រុកល្វាឯម​ជាង ១០០ ផ្ទុះ​ការតវ៉ា​។ លោក ម៉ៅ ភិរុណ បាន​គូសបញ្ជាក់ថា ការផ្ទុះ​ការតវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ នៅ​ស្រុក​ល្វាឯម ខេត្តកណ្ដាល​នេះ គឺ​កើតឡើង​ដោយសារតែ​មានការ​ញុះញង់​ពី​ឈ្មួញ​ទិញ​ដី ទើប​ធ្វើឱ្យ​ផ្ទុះ​ការតវ៉ា​បែបនេះ​។ លោក​បាន​គូសបញ្ជាក់​ទៀតថា ដី​បឹង​នោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ តែ​ត្រូវ​រំលោភ​យក​ដោយ​ខុសច្បាប់​។ ជា​បន្ត​សូម​ស្ដាប់​ប្រសាសន៍​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល បានផ្ដល់​កិច្ចសម្ភាសន៍​ដល់​វិទ្យុ​វាយោ​ដូចតទៅ​…………

​សំឡេង​៖ 

​បើតាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២៦ ខែមិថុនា បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ មាន​សារព័ត៌មាន​មួយ បាន​ចុះផ្សាយ​ថា បន្ទាប់ពី​គណៈកម្មការ​ស្រុក​ល្វាឯម ចុះ​វាស់វែង​ដី​ប្រាំង​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​បឹង​បូក​វែក ស្ថិតនៅ​ភូមិ​ជ្រោយ​ពិសី ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ឃើញថា បាន​ប៉ះពាល់​ដល់​ពលរដ្ឋ រហូត​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ផ្ទុះ​ការតវ៉ា​៕

ព័ត៌មានផ្សេងទៀត