កម្ពុជា​នឹង​រៀបចំ​​ការប្រកួតប្រជែង​​គូរ​និមិត្ត​សញ្ញា​ (Logo)​ឆ្នាំ​២០២០​

02-07-2019 3:11 pm 194

​ក្រសួងការបរទេស បានប្រកាសថា គណ​:​កម្ម​ការ​ជាតិ​រៀបចំ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២០ ខាងមុខ នឹង​រៀបចំ​ការប្រកួតប្រជែង​គូរ​និមិត្តសញ្ញា (Logo) ដើម្បី​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​។​

​បេក្ខជន​ដែល​ចាប់អារម្មណ៍​ចូលរួម​ប្រកួត ត្រូវបញ្ជូន​Logo ដោយមាន​ពន្យល់​ពី​អត្ត​ន័យ​មកកាន់​អ៊ី​ម៉ែ​ល asem.cambodia@gmail.com ចាប់​ថ្ងៃទី​១៥ កក្កដា ដល់​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០១៩ ដើម្បីឲ្យ​គណ​:​កម្ម​ការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ធ្វើ​ការវាយតម្លៃ​។ បេក្ខជន​ដែល​ឈ្នះ​ក្នុង​កម្មវិធី នឹង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​បួន​លាន​រៀល​៕  


ព័ត៌មានផ្សេងទៀត