ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ឥណ្ឌា បណ្តា​លឲ្យមនុស្ស​២៧​នាក់​ស្លាប់​

02-07-2019 2:49 pm 195

​មនុស្ស​យ៉ាងហោចណាស់ ២៧​នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅ​ថ្ងៃទី​២​ខែកក្កដា​នេះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​នៅក្នុង​រដ្ឋធានី Mumbai ប្រទេស​ឥណ្ឌា​។ អាកាសធាតុ​អាក្រក់ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ឈានចូល​ដល់​ថ្ងៃទី​ពីរ បណ្តាលឲ្យ​ជញ្ជាំង​អគារ សាលារៀន​មួយចំនួន​បាក់​រលំ សង្កត់​លើ​មនុស្ស​។ គ្រោះធម្មជាតិ​នេះ បង្ខំ​ឲ្យ​ឥណ្ឌា​បិទទ្វារ​សាលារៀន​មួយចំនួន ហើយ​ព្រលានយន្តហោះ​ធំ​បំផុត​ទី​ពីរ​របស់​ឥណ្ឌា ស្ថិតនៅក្នុង​ទីក្រុង Mumbai ត្រូវបាន​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ផងដែរ​។​

​ឥណ្ឌា​តែង​រង​នូវ​ការវាយប្រហារ ដោយ​គ្រោះធម្មជាតិ​របៀបនេះ នៅពេលដែល​រដូវ​មូសុង​ឈានចូល​មកដល់ ចាប់ពី​ខែមិថុនា​ដល់​ខែ​កញ្ញា​។ កាលពី​ឆ្នាំ​២០០៥ គ្រោះទឹកជំនន់ បានសម្លាប់​មនុស្ស ចំនួន​៥០០​នាក់ នៅក្នុង​ទីក្រុង​Mumbai៕

 ពាក្យគន្លឹះ  ឥណ្ឌាជំនន់ទឹកភ្លៀង

ព័ត៌មានផ្សេងទៀត