លោក​ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​ស្វីស​

02-07-2019 9:53 am 140

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​០២ ខែកក្កដា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចាកចេញ​ពី​កម្ពុជា ឆ្ពោះ​ទៅ​ចូលរួម​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ទី​០៣-០៥ ខែកក្កដា នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​។​ ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​លោក រ៉ូបឺតូ អា​ហ្សេ​វេដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

​ក្រសួងការបរទេស​កម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​លើ​ជំនួយ​សម្រាប់ ពាណិជ្ជកម្ម​ឆ្នាំ​២០១៩» នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​គាំទ្រ​ពិពិធ​កម្ម និង​ការលើកកម្ពស់​សេដ្ឋកិច្ច សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​» មាន​គោលបំណង​ពិនិត្យ​មើល​ពី​របៀប ដែល​ជំនួយ​ពាណិជ្ជកម្ម អាច​ទ្រទ្រង់​ប្រកបដោយ​ប្រសិទ្ធភាព ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​៕

ព័ត៌មានផ្សេងទៀត