អាកាសចរណ៍​ថៃ​បើក​ការហោះហើរ​ត្រង់​មក​ក្រុងព្រះសីហនុ​ជា​លើកដំបូង​

01-07-2019 8:29 pm 385
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមហ៊ុន​អាកាសចរណ៍ ថៃ អ៊ែរ​វ៉េ បាន​បើក​ការហោះហើរ​ត្រង់ ជា​លើកដំបូង​របស់​ខ្លួន មក​កាន់​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃ​ទី​១ កក្កដា ដោយ​បាន​នាំមក​នូវ​ភ្ញៀវ​ចម្រុះ​សរុប​១៨០​នាក់ ...

​ដូច​ការគ្រោងទុក ក្រុមហ៊ុន​អាកាសចរណ៍​ថៃ អ៊ែរ​វ៉េ បានចាប់ផ្តើម​បើក​ជើងហោះហើរ​ត្រង់​ជា​លើកដំបូង​របស់​ខ្លួន ពី​ព្រលាន​យន្តហោះ ដន​មឿង នៃ​ព្រះរាជាណាចក្រ​ថៃ មក​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ កងកេង ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃ​ទី​១ កក្កដា ។ 

​លោក ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក​នា​រសៀល​ថ្ងៃ​ដដែល​ថា ជើងហោះហើរ​ត្រង់​ជា​លើកដំបូង ពី​ប្រទេស​ថៃ មក​កាន់​កម្ពុជា​នេះ បាន​ចុះចត​ដោយ​ជោគជ័យ និង​សុវត្ថិភាព នា​វេលា​ម៉ោង​៣:២០​នាទី​រសៀល​ថ្ងៃ​ទី​១ កក្កដា ដោយ​បាន​នាំមក​នូវ​ភ្ញៀវ​ចម្រុះ ចំនួន​១៨០​នាក់ និង​ភ្ញៀវ​ទិញ​សំបុត្រ​ត្រឡប់​ទៅ​វិញ ចំនួន​១៧០​នាក់ ។​

​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ក្រុមហ៊ុន​អាកាសចរណ៍ បានឱ្យដឹងថា ក្នុង​មួយ​សប្តាហ៍ ការហោះហើរ​មាន​ចំនួន​៤​ថ្ងៃ គឺ​រៀងរាល់ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃ​អាទិត្យ ។​

​បច្ចុប្បន្ន នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​ទទួល​ជើងហោះហើរ ក្នុង​មួយ​ថ្ងៃ​ចំនួន​៣០​ជើងហោះហើរ ក្នុងនោះ ជើងហោះហើរ​អន្តរជាតិ ចំនួន​២៥ និង​ជើងហោះហើរ​ក្នុងស្រុក ចំនួន​៥ ៕

ព័ត៌មានផ្សេងទៀត