កើតរោគ​បេះដូង៖ញ៉ាំ​អាហារ​ប្រៃ​អាច​បង្ក​ឲ្យ​ហត់ ដង្ហក់​

01-07-2019 5:43 pm 142

​អាហារ​រសជាតិ​ប្រៃ មិន​ស័ក្តិសម​សម្រាប់ អ្នក​កើតរោគ​បេះដូង បរិភោគ​ទេ​។ ក្រុមគ្រូពេទ្យ​ឯកទេស បានឲ្យដឹងថា សម្រាប់​អ្នក​កើត រោគ​បេះដូង ត្រូវ​កាត់បន្ថយ រសជាតិ​ប្រៃ គ្រប់​ប្រភេទ​។ ក្រៅពីនេះ ត្រូវ​កាត់បន្ថយ​គ្រឿងផ្សំ​មួយចំនួន ពេល​ចម្អិន​អាហារ​ផងដែរ​។ គ្រឿង​ទាំងនោះ មានដូចជា កា​ពិ ទឹកត្រី អំបិល ទឹកស៊ីអ៊ីវ ប្រេង​ខ្យង ទឹកជ្រលក់​ប៉េងប៉ោះ និង​ទឹកសៀង​។ ជាមួយគ្នានេះ ត្រូវ​ផ្អាក​បរិភោគ​អាហារ ប្រភេទ​ជ្រក់ អាហារ​កំប៉ុង អាហារ​ស្រាប់ (​មី​កញ្ចប់​) បង្គារ​ស្ងួត និង​ត្រី​ប្រៃ​។ 

​នៅពេលដែល​អ្នកមាន​រោគ​បេះដូង បរិភោគ​អាហារ​ដែលមាន​រសជាតិ​ប្រៃ​ចូលទៅ អាច​បង្ក​បង្ក​ឲ្យ​ហត់ ដង្ហក់ ហើម​ខ្លួន​។ យ៉ាងណា អ្នក​ត្រូវ​សង្កេតមើល​ខ្លួនឯង លើ​មុខ​អាហារ​ផ្សេងៗ​ទៀត ថា​តើ​នៅពេល​ញ៉ាំ​ចូលទៅ វា​បង្កឲ្យមាន​ភាពមិនប្រក្រ​តី​ឬទេ​។ បើ​មិន​ស្រួល គួរ​ដក​វា​ចេញពី​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​៕ ប្រភព​៖ankth

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត