កម្ពុជា​សាទរជំនួប​រវាង​មេដឹកនាំ​កំពូល​ចិន​-​អាមេរិកនិង​អាមេរិក​-​កូរ៉េ​

01-07-2019 5:25 pm 305
  ស្តាប់
លោកស៊ី ជីងពីងនៅខាងឆ្វេងលោកដូ ណាល់ត្រាំ, លោកគីម ជុងអ៊ុននិងលោកមូន ជែអ៊ីន
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ី​ផាន បានចេញ​សេចក្តីប្រកាស​មួយ សម្តែង​ការ​សាទរ ចំពោះ​ជំនួប​រវាង​មេដឹកនាំ​កំពូល​ចំនួន៤ រួមមានដូចជាចិន និង​អាមេរិក ក៏ដូចជា​មេដឹកនាំ​កំពូល​អាមេរិក ជាមួយនឹង មេដឹកនាំ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​។ ​ដំបូង​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ផៃ ស៊ី​ផាន បាន​ស្វាគមន៍​និង​សាទរ ចំពោះ​ជំនួប​រវាង ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ង ពីង​និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ចេ ត្រាំ​ដែល​ធ្វើឡើង​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​G20 រៀបចំ​ធ្វើ​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី ២៩ មិថុនា ឆ្នាំ​២០១៩​។ សម្រាប់​លោក​ផៃ ស៊ី​ផាន ការពិភាក្សា​នៅ​ខាងក្រៅ​កិច្ចប្រជុំ​ផ្លូវការ​នេះ បង្ហាញ​ពី​សញ្ញា​វិជ្ជមាន ដើម្បី​ឈានទៅរក​ការពង្រឹង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី រវាង​ចិន​និង​អាមេរិក​។​

​យោងទៅតាម​សេចក្តីប្រកាស នៅ​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ អង្គភាព​អ្នកនាំពាក្យ បាន​យល់ឃើញ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជេ​អ៊ីន​និង​លោក ដូ​ណាល់ ចេ ត្រាំ​ដែរ​។ ជំនួប​នេះ បង្ហាញឲ្យឃើញនូ​វ​ការចូលរួម​វិភាគទា​ន សម្រាប់​ផលប្រយោជន៍​នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​សន្ដិសុខ​ពិភពលោក​។​

​ក្រៅពីនោះ កម្ពុជា​ក៏​ចាប់អារម្មណ៍​ផងដែរ លើ​ជំនួប​ឥត​ព្រាងទុក រវាង​លោក​ត្រាំ​និង​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ ទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​។ ជំនួប​រវាង លោក​ត្រាំ​និង​លោក​គីម ធ្វើឡើង​នៅ​តំបន់​គ្មាន​យោធា ( DMZ )​ស្ថិតនៅ​ព្រំដែន​នៃ​ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ជា​ការបង្ហាញឲ្យឃើញ​នូវ​សុឆ​ន្ទៈ​ពិតប្រាកដ របស់​មេដឹកនាំ​ទាំងពីរ​រូបនេះ​។ ជា​ការបង្ហាញឲ្យឃើញ​នូវ​សុឆ​ន្ទៈ​ពិតប្រាកដ ដើម្បី​ប្រែក្លាយ​ពី​ភាព​ប្រទូសរ៉ាយ​ជា​អចិន្ត្រៃយ៍ ដែល​បានអូសបន្លាយ​អស់​រយៈពេល​៧០​ឆ្នាំ ជំនួស​មកវិញ​ដោយ​ការដោះស្រាយ តាមរបៀប​ការទូត និង​វប្បធម៌​សន្ទនា ដើម្បី​ឈានទៅរក​ដំណោះស្រាយ​ដ៏​សមស្រប​មួយ និង​ប្រែក្លាយ​ឧបទ្វីប​កូរ៉េ​នេះ បានទទួល​នូវ​សន្តិភាព​ពេញលេញ និង​ចីរភាព​ក្នុង​ការអភិវឌ្ឍ​ឧបទ្វីប​នេះ​។ បន្ថែម​លើ​នេះ ជំនួប​នេះ ក៏​រួមចំណែក​ដល់​សុខុមាលភាព​ប្រជាជន​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​ផងដែរ​៕

ព័ត៌មានផ្សេងទៀត