រថយន្ដអគ្គិសនី​ស៊េរីថ្មីទាំងអស់​តម្រូវ​ឲ្យ​​លឺសំឡេង​ចេញក្រៅ​ដើម្បីសុវត្ថិភាព

01-07-2019 1:42 pm 162
រូបភាព​រថយន្ដអគ្គិសនី

រថយន្ដ​អគ្គិសនី​ស៊េរី​ថ្មី​នឹង​តម្រូវឲ្យមាន​បំពាក់​ឧបករណ៍​បន្លឺ​សំលេង​ចេញ​ក្រៅ ស្ថិតក្រោម​ច្បាប់​របស់​សហភាព​អឺរ៉ុប ដែល​ទើប​ចេញ​ឲ្យ​អនុម័ត​ចាប់​ពីថ្ងៃ​ចន្ទ​នេះ​ទៅ​។ ការតម្រូវ​ឲ្យ​រថយន្ដ​អគ្គិសនី​មាន​សំឡេង​ដូច្នេះ បន្ទាប់ពី​មាន​ការព្រួយបារម្ភ​ថា នៅពេល​រថយន្ដ​ទាំងនោះ​លឺ​សំឡេង​តិចពេក អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ថ្មើរជើង ដោយសារតែ​ពួកគេ​មិនលឺ​សំឡេង​រថយន្ដ​មកដល់​។ ដូច្នេះ​ទេ​សម្រាប់​រថយន្ដ​អគ្គិសនី​ស៊េរី​ថ្មី​ទាំងអស់​ដែលមាន​កង់​បួន ត្រូវតែ​បំពាក់​ជាមួយ​ប្រព័ន្ធ​បន្លឺសំឡេង ដូចជា​សំឡេង​ម៉ាស៊ីន​អ៊ីចឹង​ដែរ​៕

ព័ត៌មានផ្សេងទៀត