​ពាក់កណ្ដាល​ឆ្នាំ​២០១៩​​ចំណូល​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ថយចុះ​​

01-07-2019 1:31 pm 318

​គ្រឹះស្ថាន​អង្គរ តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​០១ ខែកក្កដា បានចេញ​របាយការណ៍​ឱ្យដឹងថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ រមណីយដ្ឋាន​អង្គរ រក​ចំណូល​ចូល​ថវិកាជាតិ​បាន ៥៥,៧២៩,៥៦១​ដុល្លារ ធ្លាក់ចុះ​ចំនួន ៩.៣៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។ សម្រាប់​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​វិញ នៅ​រយៈពេល​៦​ខែ​មកនេះ មាន​ចំនួន​១,២៤៤,៤៤៣​នាក់ ធ្លាក់ចុះ​៨.២៩​ភាគរយ​។​

​របាយការណ៍​ដដែល​បាន​ឲ្យដឹងទៀតថា ថវិកា​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ នៅ​រយៈពេល​៦​ខែ​នេះ ត្រូវបាន​ឧបត្ថម្ភ​ចូល​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ចំនួន​២,៤៨៨,៨៨៦​ដុល្លារ​។ ដោយឡែក​នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​ចំនួន​១២៦,៦០២​នាក់ បាន​ទិញ​សំបុត្រ​ទស្សនា​អង្គរ ទទួលបាន​ចំណូល ៥,៤១៦,៧១៤​ដុល្លារ​៕

ព័ត៌មានផ្សេងទៀត