សម្រក​ទម្ងន់ និង​សម្អាត​ពោះវៀន ក្នុង​រយៈពេល​៧​ថ្ងៃ​

01-07-2019 12:58 pm 392

​ជាតិពុល​បាន​ប្រមូលផ្តុំ តាមរយៈ​ម្ហូបអាហារ ,​សារ​ធាតុគីមី និង​ការ​បំពុលបរិស្ថាន ជាដើម​ដែល​យើង​បរិភោគ​និង​ជួបប្រទះ​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ហើយ​ទាំងនេះ​អាច​នាំឲ្យមាន​បញ្ហា​សុខភាព​ជាច្រើន​កើតឡើង​។ តែ​យើង​អាចធ្វើឲ្យ​ប្រសើរឡើង​នូវ​មុខងា​រនៃរាងកាយ​ទាំងមូល និង​បង្ការ​បញ្ហា​សុខភាព​បាន តាមរយៈ​ការ​បន្សាប​ជាតិពុល​។​

​មុខ​គ្រឿងផ្សំ ដែល​ដើរតួ​ជា​អ្នក​លាង​សម្អាត​ពោះ​វៀត​ធំ​ផង និង​ជួយ​នៅក្នុង​ការ​សម្រក​ទម្ងន់​ផង មានដូចជា ៖

-​ត្រសក់​១​ភាគ​២​ផ្លែ​

-​ផ្លែ​ម្នាស់​មួយ​ចំណិត​

-​ក្រូច​មួយ​ផ្លែ​(​ច្របាច់​យក​ទឹក​) 

-​ផ្លែ​ប៉ោម​ពណ៌​ក្រហម​ឬ​ពណ៌​បៃតង​១​ផ្លែ​(​ចិត​ជា​ចំណិត​)

-​ស្លឹក​ប្រទាល​កន្ទុយក្រពើ​១​ភាគ​២(​ចិត​យក​ភាព​អន្ធិល​របស់​វា​)

 វិធី​ធ្វើ​

​យក​ត្រសក់ ម្នា​ស់ ផ្លែ​ប៉ោម និង​ប្រទាល​កន្ទុយក្រពើ ដាក់​ក្រឡុក​ក្នុង​ម៉ាស៊ីន​ក្រឡុក បន្ថែម​ទឹក​កន្លះ​កែវ និង​ទឹកក្រូច​ចូល​។

ដើម្បី​ទទួលបាន​ប្រសិទ្ធភាព គួរ​ទទួលទាន​ឱសថ​នេះ ពីរដង​ក្នុង​មួយថ្ងៃ គឺ​ពេលព្រឹក​ម្តង​(​ញ៉ាំ​ពេល​ពោះ​ទរ​ទេ​)​និង​ពេល​រសៀល​ម្តងទៀត​។ 

​ធ្វើបែបនេះ​ត្រឹមតែ​មួយ​សប្តាហ៍ អ្នកនឹង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន ដោយ​មុខងារ​ថ្លើម​របស់​អ្នក​នឹងធ្វើ​សកម្មភាព​បានល្អ​ជាង​មុន បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ បង្កើន​ថាមពល បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀន​ធំ កាត់បន្ថយ​អាការៈ​ហើមពោះ រមួលក្រពើ​និង​បន្ថយ​ជាតិ​ហ្គាស​។ ជាមួយគ្នា​នោះ ទម្ងន់​របស់​អ្នកនឹង​ចាប់ផ្តើម​ស្រក​ផងដែរ​។ ការណ៍​នេះ​គឺជា​អ្វីដែល​នារី​ធាត់ៗ​ប្រាថ្នា​ចង់បាន​។ ទន្ទឹមនឹងនោះ អ្នក​ត្រូវតែ​ផឹកទឹក​ធម្មតា ឲ្យបាន​គ្រប់គ្រាន់ ដោយ​អាស្រ័យ​ទៅតាម​សុខភាព​របស់​អ្នក តែ​យ៉ាងហោចណាស់​គួរ​ផឹកទឹក​ធម្មតា​ឲ្យបាន​៨​កែវ​ក្នុង​មួយថ្ងៃ​៕


 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត