លោក​ហ៊ុន សែន​៖​​បើទោះជា​មាន​បាតុកម្ម​​ប្រឆាំង​លោក​​នៅ​ហ្សឺ​ណែ​វ ​ក៏​លោក​​នៅតែ​​ទៅ​ចូលរួម​ប្រជុំ​​

01-07-2019 10:45 am 734

​ក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង សាលា​ពិការ គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃទី​១​កក្កដា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន សែន បានប្រកាស​ឲ្យដឹងថា មិនដឹង​មាន​អ្នក​ធ្វើបាតុកម្ម ប្រឆាំង​លោក​នៅ​ហ្សឺ​ណែ​វ ឬ​អត់​ទេ តែ​ទោះបីជា​ឡើង​ភ្នំភ្លើង ក៏​លោក​ត្រូវតែទៅ​ចូលរួម​ប្រជុំ​នៅ​ហ្សឺ​ណែវ​ដែរ​។

លោក​បាន​ប្រើ​សារ​ឌឺដង​ទៅ​ក្រុមប្រឆាំង ឲ្យ​លើកគ្នា មក​ធ្វើបាតុកម្ម នឹង​រូបលោក ពេល​ចូលរួម​កិច្ចប្រជុំ ត្រួតពិនិត្យ​ឡើងវិញ ជា​សកល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​៣-៥ កក្កដា នៅ​ទីក្រុង​ហ្ស៊ឺ​ណែ​វ ប្រទេស​ស្វីស​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត