តើក្រុម​ណា​​អាច​ឡើង​​វគ្គ​ផ្ដាច់ព្រ័ត្រ​​Copa America​​បាន​?

01-07-2019 9:02 am 597
រូបភាពតំណាង​Copa America២០១៩

​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្ពោះទៅ​ដណ្ដើម​ជើងឯក​Copa America នឹង​ប្រព្រឹត្ដទៅនៅ​ថ្ងៃទី​០៣​ខែកក្កដា វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក រវាង​ម្ចាស់ផ្ទះ​ប្រេ​ស៊ីល​ប៉ះជា​មួយអា​ហ្សង់​ទីន​។ ដោយឡែក​មួយគូ​ទៀត​គឺជា​ជំនួប​រវាង​ឈី​លី​ជាមួយ​ប៉េ​រ៉ូ ប្រកួត​នៅ​ថ្ងៃទី​០៤​កក្កដា​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​។ ក្រុម​ដែល​ឈ្នះ​នឹង​ឡើងទៅ​ប៉ះគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ប្រកួត​នៅ​ថ្ងៃទី​០៨​ខែកក្កដា​វេលា​ម៉ោង​៣​ជិត​ភ្លឺ​។ ចំណែក​ការប្រកួត​យក​តំណែង​លេខ​បី នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​០៧​ខែកក្កដា​។​

​ទាំង​បួន​ក្រុម​ចុងក្រោយ​នេះ សុទ្ធតែ​មាន​សមត្ថភាព​មិន​ធម្មតា ទើប​អាច​យកឈ្នះ​លើ​គូប្រជែង​តាំងពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល រហូតដល់​វគ្គ​៨​ក្រុម​ចុងក្រោយ ហើយ​ទីបំផុត​បាន​ឆ្លង​ចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ដូច្នេះ​ពិតជា​ពិបាក​ក្នុង​ការប៉ាន់ស្មាន​ថា ក្រុម​ណាមួយ​ជា​ជើងឯក​Copa America​ឲ្យ​ពិតប្រាកដ​។ រឿង​ពិត​ជាក់ស្ដែង​មានតែ​រង់ចាំ​ទស្សនា​ការប្រកួត​ទាំងអស់គ្នា​ប៉ុណ្ណោះ​៕


 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត