លោក​ហ៊ុន សែន ប្រកាសថា​​មិន​គិតពី​ការ​នឿយហត់ ​ក្នុង​ការបម្រើ​ជាតិ​​

30-06-2019 4:02 pm 281

​ថ្លែង​ជា​សារ​ធា​រណៈ​នៅលើ​បណ្តាញ​សង្គម​facebook  មុន​ចាកចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស នា​រសៀល​ថ្ងៃទី​៣០ មិថុនា នេះ លោក​ហ៊ុន សែន និយាយថា លោក​ពេញចិត្ត​ក្នុង​ការបម្រើ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា ដោយ​មិន​គិតពី​ការនឿយហត់​ឡើយ ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​កាន់តែ​រឹងមាំ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ធូរធា​ឡើង​។​

​លោក​ហ៊ុន សែន បញ្ជាក់ថា ប្រទេស​កម្ពុជា ត្រូវ​ការបង្កើន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​កាន់តែ​ច្រើនឡើង​ថែមទៀត ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក និង​ជាមួយ​បណ្តា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម ដើម្បី​បើក​ទីផ្សារ​ផលិតផល​ខ្មែរ នាំចេញ​ទៅ​ក្រៅ​កាន់តែ​ទូលំទូលាយ​៕ 

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត