បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ចកម្ពុជា​ពេលបាត់EBA ​ខណៈ​វៀតណាម​ ​មាន​FTA​​ជាមួយ​អឺរ៉ុប ​

30-06-2019 3:24 pm 635

​ពេលនេះ​វៀតណាម និង​សហភាព​អឺរ៉ុប មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA) មានន័យថា រាល់​ទំនិញ​នាំ​ចេញពី​វៀតណាម​ទៅកាន់​អឺរ៉ុប និង​នាំ​ពី​អឺរ៉ុប មក​វៀតណាម គឺ​រួច​ពន្ធ​ដូចគ្នា​។ ចំណែកឯ​កម្ពុជា វិញ​កំពុង​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ទាក់ទង​ទៅនឹង​ការអនុគ្រោះ​ពន្ធ​EBA ពី​អឺរ៉ុប ទៅវិញ​។​

​បែបនេះ ប្រសិនបើ​កម្ពុជា​បាត់ EBA ហើយ​វៀតណាម​ទទួលបាន FTA  តើ​សេដ្ឋកិច្ចកម្ពុជា នឹង​ពឹង​អាស្រ័យ​លើ​វៀត​វៀតណាម​កាន់តែខ្លាំង​ជាង​មុន ថែមទៀត​ឬទេ​? នេះ ជា​ការបារម្ភ នៃ​អ្នកជំនាញ​សេដ្ឋកិច្ច នៅ​កម្ពុជា​។ អ្នកតាមដាន​ពី​សេដ្ឋកិច្ច នៅ​កម្ពុជា លោក​ង៉ែត ជូ ថា​នេះ ជា​រឿង​គួរឲ្យ​បារម្ភ​មួយ​ផងដែរ​។ លោក​ថា ពី​មុនគេ​យកពន្ធ​ពី​វៀតណាម ហើយ​អនុគ្រោះ​កម្ពុជា ដែល​ធ្វើឲ្យ​ទំនិញ​កម្ពុជា មិនសូវ​ប្រឈម​ក្នុង​ការប្រកួតប្រជែង ជាមួយ​វៀតណាម​នៅ​ទីផ្សារ​អឺរ៉ុប​។ តែបើ​អឺរ៉ុប មិន​យកពន្ធ​ពី​វៀតណាម ហើយ​បែរជា​ដក​EBA ពី​កម្ពុជា មែន គឺ​អាចជា​បញ្ហា​សម្រាប់​ការប្រកួតប្រជែង​របស់​កម្ពុជា​។​

​ជា​បន្ត សូម​ស្តាប់​លោក​ង៉ែត ជូ តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត