រុក្ខជាតិជួយ​ឲ្យ​នារី​រីករាយនិង​រស់នៅ​បានយូរ​

30-06-2019 1:50 pm 219

​ការស្រាវជ្រាវ​បាន​បង្ហាញថា នារីៗ​ដែល​រស់នៅ​ដោយមាន​រុក្ខជាតិ​ព័ទ្ធ​ជុំវិញខ្លួន នឹង​ជួយ​ឲ្យ​នាង​រីករាយ និង​ថែមទាំង​មាន​អាយុ​វែង​ទៀតផង​។ យោងទៅតាម​លទ្ធផល នៃ​ការស្រាវជ្រាវ​ចំនួន​៨​ឆ្នាំ ឲ្យដឹង​បន្ថែមថា រុក្ខជាតិ​ជួយ​ឲ្យមាន​អារម្មណ៍​ស្រស់ស្រាយ ជំនួយ​ដល់​សុខភាព​ផ្លូវចិត្ត និង​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ធ្លាក់​ទឹកចិត្ត​។ នៅពេលដែល​មាន​ដើមឈើ​និង​ផ្កា​ជាច្រើន នៅ​ជុំវិញ​កន្លែង​ដែល​អ្នករស់នៅ វា​នឹង​ជួយ​បន្សុទ្ធខ្យល់ បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ផ្លូវដង្ហើម និង​មហារីក​។​

​ប្រសិនបើ​កន្លែង​ដែល​អ្នករស់នៅ គ្មាន​ដើមឈើ​ធំៗ​ទេនោះ អ្នក​អាច​ដាំ​ឬ​ទិញ​រុក្ខជាតិ​តូចៗ ដាក់​នៅក្នុង​ផ្ទះ​និង​នៅ​ខាងក្រៅ​ផ្ទះ​របស់​អ្នក​។ នៅ​ក្នុងនោះ មានដូចជា ប្រភេទ​ប្រទាល​កន្ទុយក្រពើ , Peace Lily, Spider Plant, ប្រទាល Snake Plant ,​ផ្កា​ម្លិះ និង​ផ្កា Lavender ជាដើម សុទ្ធតែជា​ជម្រើស​ដ៏​ល្អ ព្រោះ​ក្រៅពី​ជំនួយ​ផ្នែក​សុខភាព វា​ក៏​ជួយ​បង្កើន​សោភ័ណភាព នៅ​កន្លែង​ដែល​អ្នក​កំពុង​រស់នៅ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​គេហទំព័រ healthyfoodhouse ចុះផ្សាយ​នៅ​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៩៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត