ACU បង្ហាញ​ពី​ល្បិច នឹង ឯកសារ​ក្លែងក្លាយ ករណី​ដីធ្លី​របស់​លោក​សុខ ប៊ុន​

30-06-2019 12:39 pm 238

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​ដោយ​ទេសរដ្ឋមន្ត្រី​ឱម យិន ទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ធ្វើ​សន្និសីទ​សារព័ត៍មាន ករណី​ដីធ្លី​នៅ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ ក្រោយ​មាន​ការចាប់ ឧ​កញ្ញ៉ា​សុខ ប៊ុន ជាមួយ​មន្ត្រី​៥​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ករណី ក្លែងបន្លំ​ឯកសារ ហើយ​ត្រូវបាន​លោក រស់ ពិ​សិទ្ធ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​សម្រេច​ឃុំខ្លួន កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ការរំលោភ​យក​ដី​ខុសច្បាប់​នៅ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ 

​កាលពី​រសៀល​ថ្ងៃ​២៨ មិថុនា ឆ្នាំ​២០១៩ អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​បាន​រៀបចំ​សន្និសិទ្ធិ​សារព័ត៌មាន​មួយ ដែល​ដឹកនាំ​ដោយ​លោក​ឱម យិនទៀង ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់ កោះរ៉ុង​ខេត្ត​ព្រះសីហនុ​។ លោក​ឱម យិនទៀង បានបង្ហាញ ភស្តុតាង​ចំនួន​៥ ដែល​បញ្ជាក់ថា​លោក​សុខ ប៊ុន អគ្គនាយក​ក្រុមហ៊ុន​សុខ ប៊ុន គ្រុប បាន​ក្លែងបន្លំ​ឯកសារ​យក​ដី​រដ្ឋ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩​។​

​ឯកសារ​រាប់ពាន់​សន្លឹក​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រកឃើញ នៅពេល​ដែល​មន្ត្រី ACU បាន​ចុះ​ទៅ​ដល់​ទីតាំងនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរុង និង​បាន​បញ្ជាក់ថា នេះ​មិនមែន​គ្រាន់តែ​ជា​ការបើក​ការស៊ើបអង្កេត​ដោយ​ច្បោលៗ​នោះទេ​។​នេះ​បើ​តាម​ការ​គេហទំព័រ​ហ្វេ​សប៊ុក​របស់​ACU​។​

​ជាមួយ​គ្នា​ដែរ ភស្តុតាង​ចំនួន​៥​ដែល​បញ្ជាក់ថា​លោក សុខ ប៊ុន អគ្គនាយក ក្រុមហ៊ុន សុខ ប៊ុន គ្រុប បាន​ក្លែងបន្លំ​ឯកសារ​យក​ដី​រដ្ឋ​មានដូចជា​ឯកសារ​ពាក្យសុំ​កាន់កាប់​ដីធ្លី កិច្ចសន្យា​ផ្ទេរសិទ្ធិ ប​ណ្ដោះ អាសន្ន ពាក្យសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​លិខិត​បញ្ជាក់​ដី របស់ លោក​សុខ ប៊ុន បច្ចុប្បន្ន​។​

​សូមបញ្ជាក់​ថា ភស្តុតាង​ទាំង​៥​នេះ មាន​ចំណុច​កែច្នៃ កោស​លុប និង​ការ​ក្លែងបន្លំ​ផ្សេងទៀត​ដូចជា ការចុះហត្ថលេខា​ក្លែងក្លាយ និង ការផ្លាស់ប្ដូរ​តួរ​លេខ​ជាដើម​៕

 ពាក្យគន្លឹះ  ACU បង្ហាញ​ពី​ល្បិច

ព័ត៌មានផ្សេងទៀត