កាណាដាព្រមទៅ​យក​សំរាម​ពី​ប្រទេស​ហ្វីលីពីន​មកវិញដើម្បី​បញ្ចប់​ជម្លោះ​

30-06-2019 12:12 pm 359

​នៅ​ទីបំផុត កាណាដា​បាន​យល់ព្រម ប្រមូល​សំរាម​របស់ខ្លួន​ ពីប្រទេសហ្វីលីពីន ត្រឡប់​ទៅវិញ​ហើយ ដើម្បី​បញ្ចប់​ជម្លោះ​។ នាវា​ដឹកទំនិញ​ផ្ទុក​កុងតឺន័រ​ចំនួន​៦៩ បានមក​ចត​នៅ​កំពង់ផែ ស្ថិតនៅ​ជាយក្រុង​Vancouver​ប្រទេស​ហ្វីលីពីន​។ ជា​នាវា​ដែល​កាណាដា ប្រើប្រាស់​សម្រាប់​ដឹក​កាកសំណល់​របស់ខ្លួន ចេញពី​ប្រទេស​ហ្វីលីពីន​វិញ​។ កាកសំណល់​ទាំងនោះ​មានដូចជា ប្រភេទ​ក្រដាស​ផ្សេងៗ ប្លា​ស្ទិក គ្រឿង​អេឡិចត្រូនិច និង​សំរាម​ក្នុងផ្ទះ រួមមាន​របស់របរ ដែល​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ និង​កន្ទប​ទារក​ផងដែរ​។​

​ជម្លោះ​រឿង​សំរាម​រវាង​កាណាដា​និង​ហ្វីលីពីន បាន​កើតឡើង​តាំងពី​ឆ្នាំ ឆ្នាំ​២០១៣ និង​២០១៤​មកម្ល៉េះ នៅពេលដែល​កាណាដា ដឹកជញ្ជូន​សំរាម​នានា​និង​ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា រាប់សិប​តោន ទៅ​បោះចោល​នៅ​ប្រទេស​ហ្វីលីពីន​។  យ៉ាងណា មកដល់​លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទែ​តេ​ឡើងកាន់តំណែង​ប្រធានាធិបតី ក៏បាន​សើរ​រើ​រឿងនេះ​ម្តងទៀត និង ប្រកាសសង្គ្រាម​ជាមួយ​កាណាដា​ទៀតផង ប្រសិនបើ​មិន​ព្រម​មក​ប្រមូល​កាកសំណល់​របស់ខ្លួន​ត្រឡប់​ទៅវិញ​៕

ព័ត៌មានផ្សេងទៀត