លោក​គួច ចំរើន​ចូលកាន់​តំណែ​អភិបាល​ខេត្ត​ព្រះសីហនុ​ហើយ​នៅ​ថ្ងៃនេះ​

29-06-2019 11:03 am 216

​លោក គួច ចំរើន អតីត​អភិបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា​នេះ បាន​ចូល​កាន់តំណែង​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក​យន្ត មីន បន្ទាប់ពី​បាន​លាលែង​ពី​តំណែង ក្រោយ​កើតមាន​ឧប្បទ្ទវហេតុ បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​របួស​រាប់សិប​នាក់​។ ​ពិធី​ផ្ទេរ និង​ចូល​កាន់តំណែង​នេះ ធ្វើឡើង ក្រោម​វត្តមាន​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​៕

ព័ត៌មានផ្សេងទៀត