លោកផៃ ស៊ី​ផាន​ ស្នើ​ចិន​និង​អាមេរិក​​ចូល​តុ​ចរចា​ដើម្បី​​បន្ធូរ​ភាព​តានតឹង​សេដ្ឋកិច្ច​​

29-06-2019 10:23 am 176

​នៅក្នុង​វេទិកា​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង ចិន ក្នុង​បរិបទ​កម្ពុជា នៅ ថ្ងៃទី ២៨ ខែ មិថុនា លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បានស្នើ​ដល់​សហរដ្ឋអាមេរិក និង ចិន ងាក​មករក​តុ​ចរចា ដើម្បី​ឈានដល់​ការបញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​កើន​កំដៅ​នៅ​ពេលបច្ចុប្បន្ន ក៏ដូចជា​ការចូលរួម​ថែរក្សា​សន្តិភាព នយោបាយ និង សេដ្ឋកិច្ច​ទាំង​ក្នុង​តំបន់ និង នៅលើ​ពិភពលោក​។​

អ្នកនាំពាក្យ​រូបនេះ​មានប្រសាសន៍ថា​« ប្រសិន​ប្រទេស​ទាំងពីរ​នៅតែ​មិនមាន​ការចរចា​គ្នា​ទេនោះ ភាគី​ទាំងពីរ​នឹង​ខាតបង់​ផលប្រយោជន៍​កាន់តែខ្លាំង តាមរយៈ​ការប្រឈមមុខ​ដាក់គ្នា​ទៅវិញទៅមក​។​ម្យ៉ាងវិញទៀត​កម្ពុជា មិន​ចង់ឲ្យ​ប្រទេស​ណាមួយ​យក​មហិច្ឆតាន​យោបា​យរ​បស់​ខ្លួន ដើម្បី​បំផ្លាញ​ពិភពលោក​នោះទេ​»​។​

​សូមបញ្ជាក់ថា ការប្រឈមមុខ​ដាក់គ្នា​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ ត្រូវបាន​គេ​យល់ថា​ស្ទើរតែ​ធ្លាក់​ទៅដល់​សង្គ្រាម​ពាណិជ្ជកម្ម  ក្រោយពី​ប្រទេស​ទាំងពីរ បានបង្ហាញ​សាច់ដុំ​សេដ្ឋកិច្ច​ដាក់គ្នា​ក្នុង​ការកំណត់​ដកហូត​ពន្ធ​នាំចេញ​នាំចូល​រៀងៗ​ខ្លួន​៕

ព័ត៌មានផ្សេងទៀត