ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើន ដូច្នេះធ្វើឲ្យមនុស្សប្រើប្រាស់កុំព្យូទ័រយួរដៃឬហៅថាlaptopកាន់តែច្រើនឡើង ដោយសារតែវាមានភាពងាយស្រួលយកតាមខ្លួន ល្អជាងកុំព្យូទ័រលើតុមិនអាចយកចេញក្រៅបាន។ បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបានផលិតចេញនូវកុំព្យូទ័រយួរដៃជាច្រើន ដែលពេលខ្លះធ្វើឲ្យអ្នកប្រើប្រាស់មិនដឹងសម្រេចចិត្ដជ្រើសរើសយកមួយណា ល្អប្រសើរសម្រាប់តម្រូវការរបស់ខ្លួន។ ដូច្នេះថ្ងៃនេះយើងសូមបង្ហាញកុំព្យូទ័រ៥ប្រភេទសិន ក្នុងចំណោម១៥ប្រភេទដែលល្អបំផុតប្រចាំឆ្នាំ២០១៩។
១ Dell XPS 13
ជាផលិតផលថ្មីទើបអភិវឌ្ឍក្នុងឆ្នាំ២០១៩នេះ CPUជំទាន់ទី៨ Intel Core i5 – i7 | Graphics: Intel UHD Graphics 620 | RAM: 8GB – 16GB | Screen: 13.3-inch FHD (1,920 x 1,080) – 4k (3840 x 2160) | Storage: 256GB – 1TB SSD
២ Huawei MateBook 13
ជាកុំព្យូទ័រមួយក្នុងចំណោមកុំព្យូទ័រល្អបំផុតក្នុងលោកនាពេលបច្ចុប្បន្ន CPUជំនាន់ទី៨ Intel Core i5 – i7 | Graphics: Intel UHD Graphics 620 , Nvidia GeForce MX150 2GB GDDR5 | RAM: 8GB | Screen: 13-inch 1440p (2,160 x 1,440) | Storage: 256GB – 512GB SSD
៣ HP Spectre x360 (2019)
ជាប្រភេទកុំព្យូទ័រល្អបំផុតគុណប្រយោជន៍ពីរក្នុងកុំព្យូទ័រតែមួយ CPU: Intel Core i5 – i7 | Graphics: Intel UHD Graphics 620 | RAM: 8GB – 16GB | Screen: 13.3-inch full HD (1,920 x 1,080) – UHD (3,840 x 2,160) touchscreen | Storage: 256GB – 2TB PCIe SSD
៤ Apple MacBook Pro with Touch Bar 13-inch 2018
ជាប្រភេទMacBook Proដែលល្អបំផុត ផលិតចេញកាលពីឆ្នាំ២០១៨ CPU: Quad-core Intel Core i5 – i7 | Graphics: Intel Iris Plus Graphics 655 | RAM: 8GB – 16GB | Screen: 13.3-inch, (2,560 x 1,600) IPS | Storage: 128GB – 2TB PCIe 3.0 SSD
៥ Asus ROG Zephyrus S GX701
ជាកុំព្យូទ័រហ្គេមដែលល្អបំផុតក្នុងឆ្នាំ២០១៩ CPU: Intel Core i7-8750H | Graphics: Nvidia GeForce RTX 2080 (8GB GDDR6 VRAM, Max-Q) | RAM: 24GB | Screen: 17.3-inch FHD (1,920 x 1,080) 144Hz panel | Storage: 1TB M.2 SSD៕