អា​ហ្សង់​ទីន​​ត្រូវ​ប៉ះ​ប្រេ​ស៊ី​ល​​នៅ​វគ្គ​ពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្​រ​Copa America

29-06-2019 6:43 am 426
រូបភាពទង់ជាតិអាហ្សង់ទីន​និងប្រេស៊ីល

​ការប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​រវាង​ក្រុម​ជម្រើសជាតិ​អា​ហ្សង់​ទីន ជាមួយ​ក្រុម​ជម្រើសជាតិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា ដែល​ប្រព្រឹត្ដទៅ​កាលពី​ម៉ោង​២​ទៀបភ្លឺ​ថ្ងៃ​ទី​២៩​មិថុនា​នេះ ជ័យជម្នះ​បាន​ទៅលើ​ក្រុម​ជម្រើសជាតិ​អា​ហ្សង់​ទីន​។ អា​ហ្សង់​ទី​ន​បាន​យក​ឈ្នះ​លើ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ក្នុង​លទ្ធផល​២​ទល់នឹង​០​។ ដូច្នេះ​អា​ហ្សង់​ទីន​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​ប្រេ​ស៊ីល នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​Copa America។ 

ដោយឡែក​សម្រាប់​ការប្រកួត​រវាង​កូឡុំប៊ី​ជាមួយ​ឈី​លី កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៩​មិថុនា​នេះ​វិញ បិទ​បញ្ចប់​៩០​នាទី​ដោយ​គ្មាន​គ្រាប់​បាល់​ទេ ហើយ​ត្រូវ​កាត់សេចក្ដី​ដោយ​បាល់​ប៉េណាល់​ទី​។ ការ​ស៊ុត​បាល់​ប៉េណាល់​ទី ឈី​លី​បាន​យកឈ្នះ​កូឡុំប៊ី​៥​ទល់នឹង​៤ ដូច្នេះ​ឈី​លី​ត្រូវ​កក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ចាំ​អ៊ុត​មើល​អ៊ុយ​រ៉ា​ហ្គាយ​ជាមួយ​ប៉េ​រូ ដែល​នឹង​ប្រកួត​នៅ​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០​មិថុនា​នេះ​៕​

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត