លោក​ឱម យ៉ិនទៀង​៖ ករណី​ស៊ើបអង្កេត​អតីត​មេ​ប៉េអឹម​គឹម រស្មី​ជា​ករណី​សំ​ញ៉ែង​ទ្រព្យ​

28-06-2019 8:24 pm 1595
  ស្តាប់
ស្តាប់ជាសំឡេង

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​អះអាង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ករណី​ស៊ើបអង្កេត​លើ​អតីត​មេ​ប៉េអឹម គឹម រស្មី ដែល​ចែក​សែក​ឱ្យ​កូនៗ​៥​នាក់ ម្នាក់​១០​ម៉ឺន​ដុល្លារ​នោះ គឺជា​ករណី​សំ​ញ៉ែង​ទ្រព្យ​សុទ្ធសាធ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ទេ​។ យ៉ាងណា​ក៏​ដោយ​លោក​ថា ចំពោះ​លោក គឹម រស្មី គឺ​នៅ​មាន​ករណី​ស៊ើបអង្កេត​មួយ​ផ្សេងទៀត...

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ មិថុនា បាន​ទម្លាយ​ឱ្យ​ដឹង​ករណី​ស៊ើបអង្កេត លើ​អតីត​មេ​ប៉េអឹម​ខេត្ត​រតនគិរី លោក គឹម រស្មី ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ ព្រោះ​សំ​ញ៉ែង​ទ្រព្យសម្បត្តិ ចែក​សែក​៥​សន្លឹក ស្មើនឹង​៥០​ម៉ឺន​ដុល្លារ ដល់​កូនៗ​ចំនួន​៥​នាក់ កាលពី​អំឡុង​ខែ​កម្ភៈ ឆ្នាំនេះ ។​

​លោក ឱម យ៉ិនទៀង បាន​អះអាង​ថា ចំពោះ​ករណី​លោក គឹម រស្មី អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បង្កើត​ក្រុមការងារ​ស៊ើបអង្កេត​ចំនួន​៦​ក្រុម និង​បាន​ស៊ើប​លើ​ប្រពន្ធ និង​កូន​របស់​លោក គឹម រស្មី តែ​រក​មិនឃើញ​បទល្មើស​អ្វី ក្រៅ​ពី​ការ​សំ​ញ៉ែង​ទ្រព្យសម្បត្តិ តែ​អង្គភាព ACU នៅ​បន្ត​ស៊ើបអង្កេត​បទល្មើស​មួយ​ទៀត លើ​លោក គឹម រស្មី …

​សំឡេង​លោក ឱម យ៉ិនទៀង ៖

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ បាន​បង្ហើប​ឱ្យដឹងថា ចំពោះ​ករណី​ស៊ើបអង្កេត​បទល្មើស​បន្ត ទៅ​លើ​អតីត​មេ​ប៉េអឹម ខេត្ត​រតនគិរី លោក គឹម រស្មី នោះ គឺជា​ករណី​បទល្មើស​ព្រៃឈើ ។​

​គូសបញ្ជាក់ថា ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ បន្ទាប់​ពី​ធ្លាយ​វីដេអូ​ចែក​ប្រាក់​ដល់​កូនៗ ចំនួន​៥​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​ដុល្លារ​អាមេរិក នៅក្នុង​ពិធី​ខួបកំណើត កាលពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ៕

 ពាក្យគន្លឹះ  ACUលោកគឹមរស្មី

ព័ត៌មានផ្សេងទៀត