ប្រេ​ស៊ីល​​ឡើង​វ​គ្គ​ពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្រ​​Copa America​​ក្រោយ​ឈ្នះ​​ប៉ា​រ៉ា​ហ្គាយ​

28-06-2019 11:33 am 239
ក្រុមប្រេស៊ីលអបអរនឹងជ័យជម្នះ

​នៅក្នុង​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​ធ្វើឡើង​កាលពី​ព្រឹក​មិញ​នេះ ទីបំផុត​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​លកក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​Copa America​មុន​ហើយ ក្រោយ​ឈ្នះ​បាល់​ប៉េណាល់​ទី​ជាមួយប៉ា​រ៉ា​ហ្គាយ​។ ការប្រកួត​៩០​នាទី​បញ្ចប់​ដោយ​បាល់​ស្មើគ្នា​០-០ ហើយ​អាជ្ញាកណ្ដាល​សម្រេច​ឲ្យ​ទា​ត់បាល់​ប៉េ​ណាល់​ទី​កាត់សេចក្ដី​តែម្ដង មិន​បន្ថែម​ម៉ោង​១៥​នាទី​ពីរដង​ទេ​។ លទ្ធផល​ប៉េណាល់​ទី​ប្រេ​ស៊ីល​៤​ប៉ា​រ៉ា​ហ្គាយ​៣​។ ដោយឡែក​នៅ​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩​មិថុនា អា​ហ្សង់​ទី​ននឹងត្រូវ​ប៉ះជា​មួយវេ​ណេ​ហ្ស៊ូ​អេ​ឡា​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត