លោកយន្ត ​មីន ត្រូវដំឡើងតំណែងជានាយឧត្ដមសេនីយ៍នៅក្រសួងការពារជាតិ​​

28-06-2019 9:33 am 584

យោងតាមព្រះរាជក្រឹត្យ ព្រះករណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ២៧ ខែមិថុនានេះ បាន​ត្រាសបង្គាប់​ឲ្យតែងតាំង​លោកយន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ជានាយឧត្ដមសេនីយ៍ និងជារដ្ឋលេខាធិការនៃក្រសួងការពារជាតិ​។

គួរបញ្ជាក់ថា លោកយន្ត មីនបានសុំលាលែងពីតំណែងអភិបាលខេត្ដព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីមានករណី​បាក់អគារកម្ពស់៧ជាន់​នៅខេត្តព្រះសីហនុ ​បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន២៨នាក់ និងរបួស២៦នាក់៕

 

ព័ត៌មានផ្សេងទៀត