កិច្ចប្រជុំ​G20​​ចាប់ផ្ដើម​​នៅ​ជប៉ុន​​ចន្លោះពេល​​ស្ថានការណ៍​​កំពុង​តានតឹង​ខ្លាំង​

28-06-2019 9:25 am 328
កិច្ចប្រជុំ​G20​ឆ្នាំនេះ​ជប៉ុនជាម្ចាស់ផ្ទះ

​កិច្ចប្រជុំ​G20​ដែលជា​កិច្ចប្រជុំ​ដ៏​សំខាន់បំផុត​មួយ​របស់​អន្ដរជាតិ បានចាប់ផ្ដើម​ហើយ​នៅក្នុង​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន ក្រោម​វត្ដ​មាន​ចូលរួម​ពី​តំណាង​ទាំង​២០​ប្រទេស​។ កិច្ចប្រជុំ​នេះ​គ្រោង​ធ្វើឡើង​ចំនួន​៤​វគ្គ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​២៨-២៩​មិថុនា​។ ប៉ុន្ដែ​អ្វីដែល​ជា​ការកត់សម្គាល់ កិច្ចប្រជុំ​ប្រារព្ធ​ឡើង​ចន្លោះពេល​ស្ថានការណ៍​កំពុង​តានតឹង​ខ្លាំង ពិសេស​ទាក់ទង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​ចិន​។ 

​ចំពោះ​របៀបវារៈ​នៅក្នុង​កិច្ចប្រជុំ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន ភាព​តានតឹង​នៃ​ភូមិសាស្ដ្រ​នយោបាយ និង​ការប្រែប្រួល​អាកាសធាតុ​។ ប៉ុន្ដែ​បញ្ហា​ពាណិជ្ជកម្ម​ត្រូវបាន​រំពឹងថា​នឹងមាន​ការពិភាក្សា​ច្រើនជាងគេ ដោយសារតែ​សហរដ្ឋអាមេរិក​បាន​ផ្លាស់ប្ដូរ​វិធីសាស្ដ្រ​របស់​ខ្លួន​ក្រោម​ការដឹកនាំ​របស់លោក​ដូណាល់ ត្រាំ​។ លោក​ត្រាំ​មិនជា​សប្បាយចិត្ដ​ឡើយ ព្រោះ​លោក​មើលឃើញថា​មាន​ប្រទេស កំពុង​ទាញយក​ប្រយោជន៍​ពី​សហរដ្ឋអាមេរិក ព្រមទាំង​បាន​បង្អាក់​ច្បាប់ពាណិជ្ជកម្ម​ពិភពលោក​។​

​ស្របពេល​មេរិក​និងចិន​នៅតែ​បន្ដ​ស្វែងរ​កកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម មាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​ថា​សេដ្ឋកិច្ច​អាច​នឹងរង​ផលប៉ះពាល់ ប្រសិនបើ​មេដឹកនាំ​ក្រុម​ប្រទេស​G20​មិន​បង្ហាញ​ការឯកភាព​។ លោក​ដូណាល់ ត្រាំ​និង​លោក​ស៊ី ជីន​ពីង​ក៏​គ្រោង​ជួបគ្នា​នៅក្រៅ​កិច្ចប្រជុំ​នេះ ដើម្បី​ពិភាក្សា​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា​៕

 ពាក្យគន្លឹះ  កិច្ចប្រជុំG20

ព័ត៌មានផ្សេងទៀត