រដ្ឋមន្ត្រី​ប៉ាន សូរ​សក្តិ​ប្តេជ្ញា​ជំរុញ​កីឡា​ប្រណាំង​កង់​ឱ្យ​កាន់តែ​រីកចម្រើន​

27-06-2019 7:31 pm 333

​ថ្លែង​ក្នុង​ពិធី​ចូលកាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន សម្រាប់​អាណត្តិ ឆ្នាំ​២០១៨-២០២២ នា​រសៀល​ថ្ងៃ​ទី​២៧ មិថុនា លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ប្តេជ្ញា​ដឹកនាំ ជំរុញ​អភិវឌ្ឍ​វិស័យ​កីឡា​ប្រណាំង​កង់ ឱ្យ​កាន់តែ​រីកចម្រើន...

​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នា​រសៀល​ថ្ងៃ​នេះ បាន​ប្តេជ្ញា​ពង្រឹង​កិច្ច​សហការ​ជាមួយ​គណៈកម្មាធិការ​ប្រតិបត្តិ និង​គ្រូបង្វឹក​ទាំងអស់ ដើម្បី​បន្ត​ដឹកនាំ អភិវឌ្ឍ​វិស័យ​កីឡា​ទោចក្រយាន ឱ្យ​កាន់តែ​រីកចម្រើន សំដៅ​ឈាន​ឆ្ពោះ​ទៅ​ដណ្តើម​ជ័យជម្នះ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ។​

​ថ្លែង​ក្នុង​ពិធី​ចូលកាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ក្នុង​អាណត្តិ ឆ្នាំ​២០១៨-២០២២ នា​រសៀល​ថ្ងៃ​ទី​២៧ មិថុនា លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​លើកឡើង​ពី​តម្រូវការ​ចាំបាច់ សម្រាប់​វិស័យ​កីឡា​ប្រណាំង​កង់ និង​បាន​ស្នើសុំ​ទស្សនៈ និង​ការចូលរួម​គាំទ្រ​បន្តទៀត ពី​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ មន្ត្រី​សហព័ន្ធ និង​គ្រូបង្វឹក​ទាំងអស់ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ឆ្ពោះទៅ​រក​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក ។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា វិស័យ​កីឡា​ប្រណាំង​កង់​បច្ចុប្បន្ន គឺ​ត្រូវ​ការកម្រិត​អាជីព និង​ជំនាញ​ខ្ពស់ មិន​ត្រឹមតែ​កីឡាករ កីឡាការិនី​មាន​សមត្ថភាព​ខ្ពស់​ទេ សូម្បី​កង់​ប្រណាំង ក៏​ត្រូវតែ​ផលិត និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ ទើប​អាច​ដណ្តើម​ជ័យជម្នះ​នៅក្នុង​ការប្រកួត​បាន ។ កាលណា​កង់​កាន់តែ​ទំនើប និង​កាន់តែ​ងាយស្រួល នោះ​តម្លៃ​របស់​វាង​ក៏​កាន់តែ​ថ្លៃ​តាម​ហ្នឹង​ដែរ ៕

ព័ត៌មានផ្សេងទៀត