កង្វះ​វីតាមីន​មួយ​នេះ ទោះ​គេង​ឆ្អែត ក៏​នៅតែ​អស់កម្លាំង​

27-06-2019 5:39 pm 558

​ប្រសិនបើ​អ្នកមាន​អាការៈ​អស់កម្លាំង​ល្ហិត​ល្ហៃ បន្ទាប់ពី​គេង​លក់​គ្រប់គ្រាន់​ហើយ​នោះ អាចជា​សញ្ញា​បង្ហាញថា រាងកាយ​របស់​អ្នក​កង្វះ​វីតាមីន​B12​ហើយ​។ ករណីនេះ ធ្វើឲ្យ​ដំណើរការ​ដឹកជញ្ជូន​អ៊ុកស៊ីសែន​ទៅកាន់​សរី​រាង្គ រាំងស្ទះ នាំឲ្យ​អស់កម្លាំង វិលមុខ និង​ចេះតែ​ងងុយគេង​។ វីតាមីន​នេះ​ក៏​ចូលរួម ធ្វើឲ្យ​មុខងារ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ ដំណើរការ​ជា​ប្រក្រតី​ផងដែរ​។ ការ​កង្វះ​វីតាមីន B12 នឹង​បង្ហាញ​ឲ្យដឹង តាមរយៈ​អាការៈ​មួយ​ចំនួនផ្សេង​ទៀត​។ យ៉ាងណា ប្រសិនបើ​អ្នក​កត់សំគាល់ឃើញ​មាន​ភាពមិនប្រក្រតី​កើតឡើង គួរតែ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត