បន្ទុះ​ភ្នំភ្លើង​​នៅ​ប៉ា​ប៉ាវ​ញូ​វហ្គី​ណេ​​បណ្ដាលឲ្យ​​មនុស្ស​ជម្លៀស​​ខ្លួន​​រាប់ពាន់នាក់​

27-06-2019 4:25 pm 480
រូបភាពភ្នំភ្លើងកំពុងផ្ទុះ

​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​នៅ​ថ្ងៃទី​២៧​មិថុនា​នេះ​បានឲ្យដឹងថា បន្ទុះ​ភ្នំភ្លើង​នៅក្នុង​ប្រទេស​ប៉ា​ប៉ាវ​ញូ​វ​ហ្គី​ណេ បង្ខំ​ឲ្យ​មនុស្ស​ប្រមាណ​៥​ពាន់​នាក់​ជម្លៀស​ខ្លួន​ចេញពី​លំនៅដ្ឋាន​។ ភ្នំភ្លើង​អ៊ូ​ឡា​វុន ជា​ភ្នំភ្លើង​មួយ​ក្នុងចំណោម​ភ្នំភ្លើង​ដែលមាន​គ្រោះថ្នាក់​បំផុត​នៅលើ​ពិភពលោក បានចាប់ផ្ដើម​ព្រួស​ផេះ​និង​ផ្សែង​ឡើង​ទៅលើ​អាកាស កម្ពស់​ប្រមាណ​១៣​គីឡូម៉ែត្រ​កាលពី​ថ្ងៃទី​២៦​មិថុនា​។ កម្អែល​ភ្នំភ្លើង​ក៏បាន​ហូរ​ធ្វើឲ្យ​រាំងស្ទះ​ដល់​ផ្លូវ​សំខាន់ៗ​។ 

​ដោយ​មើលឃើញថា​វា​អាច​នឹង​បង្ក​គ្រោះថ្នាក់ អាជ្ញាធរ​បានប្រកាសឲ្យ​ប្រជាជន​ដែល​រស់នៅ​តំបន់ជិត​នោះ ត្រូវ​ចាកចេញ​ទៅរក​កន្លែង​មាន​សុវត្ថិភាព​ជាបន្ទាន់ មាន​រថយន្ដ​សម្រាប់​ដឹកជញ្ជូន​ពួកគេ​។ ផ្សែងហុយ​ចេញពី​ភ្នំភ្លើង​យ៉ាង​ខ្មួល​ខ្មាញ់ ក៏​ធ្វើឲ្យ​ជើងហោះហើរ​ទាំងអ​ស់​របស់​ក្រុមហ៊ុន​អាកា​សចរណ៍ជាតិ​Air Niugini​ត្រូវ​លុបចោល​។ ពេលនេះ​ក្រុម​ជំនាញ​កំពុង​តាមដាន​ស្ថានការណ៍​បន្ដទៀត​៕

ព័ត៌មានផ្សេងទៀត