គន្លឹះ​ជួយ​ឲ្យ​រោមភ្នែក​ដុះ​វែង ក្នុងពេល​មួយខែ​

27-06-2019 4:19 pm 215

​ដើម្បី​ទទួលបាន​រោមភ្នែក​វែង​ស្អាត​ពី​ធម្មជាតិ អ្នក​អាច​ប្រើប្រាស់​ប្រេង ដូចជា​ប្រេងដូង ឬក៏​ប្រេង​អូ​លីវ​ក៏បាន ព្រោះ​ពួកវា​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់ ដែល​ផ្តល់នូវ​អាហារ​បំប៉ន ដល់​ឫ​សរោម​និង​រក្សា​រោមភ្នែក​ឲ្យមាន​សុខភាព​ល្អ​។ ដើម្បី​អាច​យក​ប្រេង​ណាមួយ ដែល​អ្នក​ចូលចិត្ត មក​លាប​លើរោមភ្នែក​បាន អ្នក​អាច​យក​ច្រាស​ដុសធ្មេញ ឬ​ចុង​ម្រាមដៃ ផ្តិត​យក​ប្រេង​នោះមក​សិត លើ​រោមភ្នែក​មុនពេល​ចូល​គេង​។ រក្សា​វា​ទុក​មួយ​យប់ ព្រលឹម​ឡើង​លាងជម្រះ​ចេញ​តាម​ធម្មតា​។ នេះ​ជា​វិធី​មួយ​ក្នុងចំណោម​វិធី មួយចំនួន​ផ្សេងទៀត ដែល​ជួយ​ជំរុញ​ឲ្យ​រោមភ្នែ​ករបស់​អ្នក​ដុះ​វែង​ជាង​មុន ក្នុង​រយៈពេល​១​ខែ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត