ញ៉ាំ​សាច់​ត្រី បំប៉ន​ស្បែក​

26-06-2019 7:54 pm 351

​ការ​ទទួលទាន​ត្រី មិន​ត្រឹមតែ​មាន​ផល​ល្អ ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ឲ្យ​ស្បែក​ស្អាត ទៀតផង ជាពិសេស ត្រី​សមុទ្រ​ទឹក​ជ្រៅ ជា​ប្រភព​នៃ​សារធាតុខូ​ឡា​ចេន (Colagen)​។ តាម​ធម្មតា ក្នុង​ស្បែក​ស្រទាប់​លើ មាន​ខូ​ឡា​ចេន រហូតដល់​ទៅ ៧៥​ភាគរយ ហើយ​ខួ​ល​ឡាចេ​ន​ទាំងនេះ ជា​ប្រូតេអ៊ីន​ម្យ៉ាង ដែល​រាងកាយ​ផលិតឡើង​ពី​អាស៊ីដ​អា​មី​ណូ (Amino Acid) ដើម្បី​បំពេញ​តួនាទី​ត​ភ្ជាប់ កោសិកា ប្រទាក់ក្រឡា​គ្នា ដើម្បី​ស្បែក​មើលទៅ​រាបស្មើ​និង​រឹងមាំ​។ ខូ​លឡា​ចេន នឹង​ធ្វើការ​ជាមួយ អា​ឡា​ស្ទីន (Elastin) ដែល​ជួយ​ធ្វើឲ្យ​ស្បែក យឺត​យារ​បានល្អ ស្រស់ស្អាត​។  ដូចនេះ ការ​ទទួលទាន​អាហារ ដែលមាន​ប្រូតេអ៊ីន ដូចជា​ត្រី​កា​ម៉ុង ត្រីឆ្អុង ត្រី​សាល​ម៉ន​ដ៏ នឹង​ជួយ​ឲ្យ​រាងកាយ ផលិត​ខូ​លឡា​ចេន កាន់តែ​ល្អ​ប្រសើរឡើង ជំរុញ​ឲ្យ​ស្បែក​ស្អាត​ពី​ខាងក្នុង​៕​ប្រភព​៖ankth 

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត