ក្រសួង​ទេ​ចរណ៍​ឲ្យ​ប្រតិបត្តិករទេ​ចរណ៍​​និង​ម្ចាស់​អាជីវកម្ម​ស្នើ​​​វិញ្ញាបនបត្រ​និង​​ស្លាក​សញ្ញា​ស្តង់ដា​អាស៊ាន​​

26-06-2019 4:57 pm 639

​ក្រសួង​ទេសចរណ៍ នៅ​ថ្ងៃទី​២៦ មិថុនា​នេះ បានប្រកា​សឲ្យប្រតិបត្តិ​ក​រ​ទេ​ចរណ៍ និង ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ​ទាំងអស់ ចូលរួម​ដាក់​ពាក្យស្នើសុំ​វិញ្ញាបនបត្រ និង ស្លាក​សញ្ញា​ស្តង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន​លើក​ទី​៧ សម្រាប់​ឆ្នាំ​២០២០-២០២២​។​នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ទេសចរណ៍​។​

​ក្នុង​សេចក្តីជូនដំណឹង​ក្រសួង​ទេ​ចរណ៍ បានឲ្យដឹងថា សម្រាប់​ប្រតិបត្តិ​ករ​ទេ​ចរណ៍​ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រទាំ​ង​អស់​សូម​ចូលរួម​ដាក់​ពាក្យស្នើសុំ​វិញ្ញាបនបត្រ និង ស្លាក​សញ្ញា​ស្តង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន​លើក​ទី​៧ សម្រាប់​ឆ្នាំ​២០២០-២០២២ ដែល​គ្រោង​និង​ប្រកាស​ជ័យលាភី​ក្នុងឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២០ (ATF2020) នៅ​ប្រទេស​ព្រុយ​ណេ នាពេល​ខាងមុខនេះ​។ 

​ជាមួយគ្នានេះ​ក្រសួង​ទេ​ចរណ៍ ក៏បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទេ​ចរណ៍ និង ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ​ទាំងអស់​នូវ​គោលការណ៍​មួយចំនួន​ដូចជា​៖

១.​ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ អាចដាក់​ពាក្យស្នើសុំ​វិញ្ញាបនត្រ និង​ស្លាក​សញ្ញា​ស្ដង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន​លើក​ទី​៧ សម្រាប់​ឆ្នាំ​២០២០-២០២២ នៅ​ក្រសួងទេសចរណ៍ ឬ​នៅ​មន្ទី​ទេសចរណ៍​រាជធានី​-​ខេត្ត​។​

២.​ភ្ជាប់​មក​ជាមួយ​នៅ ពាក្យស្នើសុំ​វិញ្ញាបនបត្រ និង​ស្លាក​សញ្ញា​ស្តង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន​លើក​ទី​៧ និង​អាជ្ញា​បណ្ណទេ​ចរណ៍​មាន​សុភ​ល​ភាព​ចេញ​ដោយ​ក្រសួង​ទេសចរណ៍ និង​វិញ្ញា​បញ្ជា​អំពី​ចំណាត់ថ្នាក់​សណ្ឋាគារ​ចេញពី​ក្រសួង​ក្រសួង​ទេសចរណ៍​។​

៣.​និតិ​វិធី​នៃ​ការជ្រើសរើស​ជ័យលាភី​សណ្ឋាគារ​បៃតង​អាស៊ាន​លើក​ទី​៧ សម្រាប់​ឆ្នាំ​២០២០-២០២២​ត្រូវអនុវត្ត​តាម​ដំណាក់កាល​ដូចជា ការដាក់​ពាក្យសុំ​ជ្រើសរើស ចាប់ពី​ថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី​៣១​ខែ​ឧសភា និង​ការពិនិត្យ​លើ​ពាក្យស្នើសុំ ចាប់​ថ្ងៃទី​០២ ខែមិថុនា ដល់​ថ្ងៃទី​២៨ ខែមិថុនា និង​ការចុះពិនិត្យ​ទីតាំង​សណ្ឋាគារ ចាប់​ថ្ងៃទី​១៥​ខែកក្កដា ដល់​ថ្ងៃទី​២៧ ខែ​កញ្ញា និង​ការប្រកាស​ជ័យលាភី នៅ​ខែមករា ឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត