ចិន​ជំរុញ​អង់គ្លេស ឲ្យ​ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​

26-06-2019 3:15 pm 644

​នៅ​ថ្ងៃ​ពុធ​នេះ ចិន​បាន​ជំរុញ​អង់គ្លេស ឲ្យ​ឈប់​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​ទៅ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​Geng Shuang​បាន​និយាយ​នៅក្នុង​ទីក្រុង​ប៉េកាំង​។ ការជ្រៀតជ្រែក​កិច្ចផ្ទៃក្នុង​របស់​ហុងកុង ហាក់ដូចជា​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​របស់​ទីក្រុង​ប៉េកាំង​អ៊ីចឹង​ដែរ​។ 

​ការជំរុញ​ដោយ​អាជ្ញាធរ​ចិន​នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​ប្រទេស​អតីត​អាណានិគម លើ​ហុងកុង​មួយ​នេះ បានសម្រេច​ព្យួរ​ការលក់ ឧបករណ៍​គ្រប់គ្រង​ការប្រមូលផ្តុំ ឲ្យទៅ​ហុងកុង ហើយ​អំពាវនាវ​ឲ្យ​ហុងកុង បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ ក្រោយពី​ប៉ូលិស​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុមបាតុករ អំឡុងពេល​អ្នកប្រជាធិបតេយ្យ​ហុងកុង ប្រមូលផ្តុំ​តវ៉ា ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន កាលពីដើម​ខែមិថុនា​។​

​គួរ​ជម្រាបជូន​ថា អង់គ្លេស​បានដាក់​អាណ​និគម​លើ​ហុងកុង កាលពី​សម័យ​សង្គ្រាម ក្រោយមក​នៅ​ឆ្នាំ​១៩៩៧ អង់គ្លេស​បាន​ប្រគ​ល់ហុ​ង​កុង​ឲ្យ​ចិន​គ្រប់គ្រង​។ ហុងកុង បច្ចុប្បន្ន​ជា​តំបន់​ពាក់កណ្តាល​ស្វយ័ត ដោយ​ស្ថិតនៅក្រោម​គោលការណ៍​នៃ ប្រទេសមួយ​ប្រព័ន្ធ​ពីរ​៕ 

 ពាក្យគន្លឹះ  ចិនអង់គ្លេសហុងកុង

ព័ត៌មានផ្សេងទៀត