កាលវិភាគ​​ប្រកួត​​វគ្គ​៨​ក្រុម​​ចុងក្រោយ​​ឆ្ពោះទៅ​​ដណ្ដើមពាន​​Copa America

26-06-2019 12:10 pm 466
រូបភាព​ក្រុមដែលត្រូវប៉ះគ្នាវគ្គ៨ក្រុមចុងក្រោយ

​បន្ទាប់​ពី​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ទាំង​បី​ជុំ​បាន​បិទ​បញ្ចប់ ពេលនេះ​រក​ឃើញ​ក្រុម​ដែល​អាច​ឆ្លង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ នៃ​ការប្រកួត​ដណ្ដើមពាន​Copa America​បាន​ហើយ​។ ក្នុងនោះ​មាន​ម្ចាស់ផ្ទះ​ប្រេ​ស៊ីល ប៉ា​រ៉ា​ហ្គាយ វេ​ណេ​ហ្ស៊ូ​អេ​ឡា អា​ហ្សង់​ទីន កូឡុំប៊ី ឈី​លី អ៊ុយ​រ៉ា​ហ្គាយ និង​ប៉េ​រូ​។​

​ដោយឡែក​សម្រាប់​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នេះ ប្រេ​ស៊ីល​ត្រូវ​ប៉ះ​ប៉ា​រ៉ា​ហ្គាយ​នៅ​ថ្ងៃ​ទី​២៨​មិថុនា វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​។ វេ​ណេ​ហ្ស៊ូ​អេ​ឡា​ប៉ះ​អា​ហ្សង់​ទីន​នៅ​ថ្ងៃ​ទី​២៩​មិថុនា​ម៉ោង​២​ទៀប​ភ្លឺ កូឡុំប៊ី​ប៉ះ​ឈី​លីនៅ​ថ្ងៃទី​២៩​មិថុនា​ម៉ោង​៦​ព្រឹក និង​អ៊ុយ​រ៉ា​ហ្គាយ​ប៉ះ​ប៉េ​រូ​នៅ​ថ្ងៃ​ទី​៣០​មិថុនា​ម៉ោង​២​ទៀប​ភ្លឺ​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត