លោក​ស៊ុន​ចាន់ថុល​ស្នើ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ជាតិ​លេខ​២​និង​២២ ធ្វើ​ឱ្យ​រឹងមាំ​ជាប់​បាន​យូរ​

25-06-2019 9:20 pm 763

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​សាងសង់ កែលម្អ​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ ត្រូវធ្វើ​យ៉ាងណា ឱ្យ​ផ្លូវ​មាន​គុណភាព រឹងមាំ ជាប់​បាន​យូរ មិនមែន​ធ្វើ​ជាប់​រហូត​មិន​ឈប់​នោះទេ ។ លោក​បាន​ប្រៀបធៀប​ការធ្វើ​ផ្លូវ ទៅ​នឹង​ការ​កាត់​អាវ​ថ្មី​ពាក់ ដែល​មាន​តម្លៃ និង​គុណភាព​សមស្រប​គ្នា ។​

​ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ពិធី​ចុះហត្ថលេខា រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​ក្រុមហ៊ុន Harship Engineering and Construction Co.,Ltd ដើម្បី​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ ធ្វើការ​ជួសជុល កែលម្អ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ដែល​មាន​ប្រវែង​សរុប ៧២,១៧ គីឡូម៉ែត្រ និង​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ជាង​៤៥.៧ ដុល្លារ​អាមេរិក ដោយ​មិន​ទាន់​គិត​ថវិកាបម្រុង ៨​លាន​ដុល្លារ ។ 

​សូម​ស្តាប់​ប្រសាសន៍​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖​

ព័ត៌មានផ្សេងទៀត