កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ដ៏​វៃឆ្លាត និង​អស្ចារ្យ​បំផុត បានដាក់​សម្ភោ​ធលក់​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​ហើយ​!

25-06-2019 11:33 am 264

កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ដ៏​វៃឆ្លាត​បំផុត​ជំនាន់​ចុងក្រោយ​ដែល​កំពុងតែ​ធ្វើឱ្យ​ពិភពលោក​មាន​ការភ្ញាក់ផ្អើល និង​កោតសរសើរ​ក៏​ដូចជា​ធ្វើឱ្យ​អតិថិជន​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសារ​បាន​មក​ដល់​ហើយ​!

​ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់​ចុងក្រោយ​នេះ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត និង​មាន​លក្ខណៈ​អស្ចារ្យ​បំផុត ដែល​ឆ្លុះបញ្ចាំង​ពី “​វឌ្ឍនភាព​ដ៏​មហស្ចារ្យ​នៃ​ពិភព​ល្អឥតខ្ចោះ​”​។​ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ទូរទស្សន៍ Samsung QLED 8K នេះ​មាន​ការចាប់អារម្មណ៍​យ៉ាងច្រើន និង​ជាប់​ឈ្មោះ​ជា​ទូរទស្សន៍​ដែល​មាន​ភាពល្អ​ឥត​ខ្ចោះ​ទាំង​ផ្នែក​គុណភាព ការច្នៃប្រឌិត​ទំនើប និង​ភាព​លេចធ្លោ​គួរឱ្យ​ទាក់ទាញ​បំផុត​នោះ​គឺ​ដោយសារតែ​ចំណុច​ពិសេសៗ​ទាំងអស់នេះ​៖

1. Real 8K Resolution

​ផ្តល់​នូវ​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ​នៃ​រូបភាព​ធំ​ច្បាស់​ល្អ​ក្នុង​កម្រិត 8K ដែល​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ដូច​ក្នុង​ធម្មជាតិ ឬ​ស្ថាន​ពិតៗ​តែម្តង​ជាមួយនឹង​កម្រិត​បង្ហាញ​រូបភាព​រហូតដល់ 33 លាន ភិ​ច​ស៊ែ​ល​ឯណោះ​!

2. 8K AI Upscaling

​ជា​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​(AI) ដែល​ជួយ​បំលែង​កម្រិតរូបភាព កាន់តែច្បាស់ រហូតដល់ 8K​។

3. Quantum Processor 8K

​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន សាម​សុង ជួយ​ផ្គត់ផ្គង់​កម្រិត​ពណ៌ និង​បង្ហាញ​រូបភាព​ឲ្យ​កាន់តែច្បាស់​។

4. Quantum HDR 4000

ជាមួយ​ទូ​រទស្ស​ន៏​សេរី​ថ្មី​នេះ​ដែរ វា​ផ្តល់់​នូវ HDR រហូតដល់ 4000 ដែល​អាច​ធ្វើឲ្យ​រូបភាព​ដែល​បញ្ចេញម​កកាន់តែច្បាស់ កាន់តែ​លំអិត​ទោះ​ជា​នូវក្នុង​ស្ថានភាព​ពន្លឺ​បែបណាក៏ដោយ​។​

5. Q Style

​ជាមួយនឹង​ទូ​រទស្ស​ន៏ QLED យើង​មាន​បច្ចេកវិទ្យា No Gap Wall-Mount ដែល​អាច​ធ្វើ​ឲ្យ​ទូរទស្សន៏​អាច​ភ្ជាប់​ជាមួយ​ជញ្ជាំង​ស្ទើតែ​គ្មាច​ន្លោះ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ ទូ​រទស្ស​ន៏​នេះ​ផង​ដែរ​ក៏​បាន​ភ្ជាប់​មក​ជាមួយ​ដុំ One Connect និង invisible ដែ​ងាយស្រួល​ភ្ជាប់​ជាមួយ​ឧបករណ៏​ផ្សេងៗ និង​មិន​ធ្វើឲ្យ​រញ៉េរញ៉ៃ​។​

6. Ambient Mode (Magic Screen)

​ទូ​រទស្ស​ន៏ Samsung QLED 8K មិន​ត្រឹមតែ​សម្រាប់​មើល​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឧបករណ៏​សម្រាប់​តាំង​លំអរ​គេហដ្ឋាន​ផងដែរ ហើយ​អ្នក​ក៏​អាច​ដាក់​បង្ហាញ​រូបភាព​បែប​ឌី​ជី​ផល​,​ម៉ោង និង​រូបភាព​ផ្សេងៗ​ទៀត​ជាច្រើន​តាម​តំរូវការ​របស់​លោក​អ្នក​។​

7. Air Play Connection

​ជាមួយ​ទូ​រទស្ស​ន៏​សេរី​ថ្មី​នេះ​របស់​សាម​សុង អ្នក​ក៏​អាច​ប្រើប្រាស់​បាន​ជាមួយ​កម្មវិធី Airplay​របស់ IOS ដើម្បី​ធ្វើការ​ចែករំលែក តន្ត្រី វីដេអូ​ពី​ទូរស័ព្ទ​ទៅកាន់​ទូ​រទស្ស​ន៏​ផងដែរ​។​

ហើយ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដ៏​ល្បី​លើ​ពិភពលោក​ជាច្រើន ខាង​ផ្នែក​បច្ចេកវិទ្យា​ដូចជា​៖ Trusted Review, Pocket-Lint, HD Guru , Digital Trends, ទស្សនា​វ​ដ្តី Forbes និង​វេទិកា AVS ដែល​ជា​វេទិកា​ធំជាងគេ​ខាង​ត្រួតពិនិត្យ​សម្លេង និង​វីដេអូ​បាន​ធ្វើ​ការកោតសរសើរ​ដល់​ទូរទស្សន៍​ស៊េរី​ចុងក្រោយ Samsung QLED 8K ដែល​បាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា Q900R ថែម​ទាំង​ឲ្យ​ពិន្ទុ 5 លើ 5 ទាំងអស់គ្នា​តែ​ម្តង​ក្នុង​ការផ្តល់​គុណភាព​នៃ​ការបង្ហាញ​រូបភាព​បាន​ច្បាស់​ត្រជាក់​ភ្នែក​យ៉ាង​ល្អ​ឥតខ្ចោះ ជាមួយ​រូបរាង​ស្អាត​ដ៏​ទាក់ទាញ និង​បច្ចេកវិទ្យា 8K AI Upscaling ដំបូង​គេ​បំផុត​តែ​មួយ​គត់​គ្មាន​គូ​ប្រៀប​ក្នុង​ពិភពលោក ។  

​អតិថិជន​ទាំងអស់​អាច​រក​ជាវ​ទូរទស្សន៍ Samsung QLED 8K ដ៏​ល្អឥតខ្ចោះ​នេះ​បាន នៅ​តាម​ហាង​ចែកចាយ​ផលិតផល សាម​សុង ដូចជា​៖ ស៊ុន​ស៊ី​ម៉ិច​កូ​, KLD 3, ផ្សារ​ទំនើប AEON,  K4 និង​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​សាម​សុង​នានា ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​សាកសួរ​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 ។​

 ពាក្យគន្លឹះ  samsung

ព័ត៌មានផ្សេងទៀត