លោក​ត្រាំ​គ្មាន​គម្រោង​ជួប​លោក​គីម អំឡុងពេល​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ទេ​

25-06-2019 10:31 am 219
លោកដូណាល់ ត្រាំនៅខាងស្តាំលោកគីម ជុងអ៊ុនអំឡុងពេលជួបគ្នាកាលពីពេលកន្លងទៅ

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ក្រោយពេល​លោក​បញ្ចប់​កិច្ចប្រជុំ​G 20 ដែល​រៀបចំ​ធ្វើ​នៅក្នុង​ប្រទេស​ជប៉ុន​នា​ចុង​សប្តាហ៍​នេះ​។ នៅ​អំឡុងពេល ស្ថិតនៅក្នុង​ប្រទេស​សម្ព័ន្ធ​មិត្ត​កូរ៉េខាងត្បូង លោក​ត្រាំ​គ្មាន​គម្រោង​ជួប​លោក​គីម ជុង​អ៊ុន ប្រធានាធិបតី​កូរ៉េខាងជើង​ទេ​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​អាមេរិក បាន​និយាយ​។​

​មន្ទិលសង្ស័យ​ថា អាច​នឹងមាន​ជំនួប​រវាង​លោក​ត្រាំ​និង​គីម​ក្នុងឱកាស​នោះ បន្ទាប់ពី​មេដឹកនាំ​ទាំងពីរ​បាន​បញ្ចេញ​អារម្មណ៍ ដែល​មើលទៅ​ហាក់ដូចជា​ពេញចិត្ត​គ្នា​។ កាយវិកា​នេះ បានបង្ហាញ​ឲ្យដឹង តាមរយៈ​សំបុត្រ​មួយច្បាប់ ដែល​លោក​ត្រាំ​ផ្ញើជូន​លោក​គីម​កាលពី​សប្តាហ៍​មុន​។ ម្យ៉ាងទៀត លោក​ទាំងពីរ​នាក់​នេះ នៅ​មិនទាន់​រកឃើញ​កិច្ចព្រមព្រៀង​រួម ពាក់ព័ន្ធ​នឹង​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅឡើយ​ទេ បន្ទាប់ពី​ជួប​ពិភាក្សាគ្នា​បាន​២​ដង តែ​គ្មាន​លទ្ធផល​៕

ព័ត៌មានផ្សេងទៀត