តុលាការ​​សម្រេច​​ឃុំខ្លួន​ជន​ជាតិ​ចិន​៤​​នាក់​​ពាក់ព័ន្ធ​រ​លំ​អគា​រ​​នៅ​​ព្រះសីហនុ​​

25-06-2019 9:25 am 809
​ជនជាតិ​ទាំង​៤​នាក់​។រូបថតពី FN

​ហេតុការណ៍​បាក់​រលំ​អគារ​កំពស់​៧​ជាន់ នៅក្នុង​ខេត្ត​ព្រះសីហនុ​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ២៨​នាក់ និង​របួស​២៦​នាក់​នោះ បាន​ឈានដល់​តំណាក់កាល​ថ្មី​មួយទៀត គឺ​តុលាការខេត្ត​ព្រះសីហនុ ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជន​ជាតិចិន​៤​នាក់​ដែលជា​ម្ចាស់​អគារ​, ថៅកែ​ម៉ៅការ​សំណង់ និង អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ នេះ​បើតាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់​តុលាការខេត្ត​ព្រះសីហនុ​។​

​ក្នុងចំណោម​ជនជាតិ​ទាំង​៤​នាក់​នោះ គឺមាន​ម្នាក់​ជា​ម្ចាស់​សំណង់​អគារ​កម្ពស់​៧​ជាន់​ដែល​បាក់​រលំ​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ២៨​នាក់ និង​របួស​២៦​នាក់​។​ជនជាតិ​ចិន​នោះ​មានឈ្មោះ Cheng Kun ​ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ជន​ជាតិចិន មាន​ស្រុកំណើត​នៅ​ខេត្ត​ហ៊ូពែ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មុខរបរ​ជា​ពាណិជ្ជករ​។​

​តុលាការ​បាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ «​មនុស្សឃាត​ដោយ​អ​ចេតនា បង្កឱ្យមាន​របួស​ដោយ​អ​ចេតនា និង ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​បង្ក​របួសស្នាម​ដល់​អ្នកដទៃ​» ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២០៧ មាត្រា​២៣៦ និង មាត្រា​៤១៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ដោយឡែក​៣​នាក់​ទៀត​រួមមាន ១៖ ឈ្មោះ Deng Xin Gul ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជន​ជាតិចិន ជា​ថៅកែ​ម៉ៅការ​ស​សំណង់​, ២៖ ឈ្មោះ Gao Yu ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជន​ជាតិចិន ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ មុខរបរ​ជាងសំណង់ និង ៣៖ ឈ្មោះ Xie Ya Ping ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ ជា​ជន​ជាតិចិន មុខរ​បរមើល​ការងារ​ក្នុង​ការដ្ឋាន​។​

​ជនជាតិ​ចិន​ទាំង​៣​នេះ ត្រូវបាន​តុលាការ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ «​សមគំនិត​ក្នុង​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា សមគំនិត​ក្នុង​អំពើ​បង្កឱ្យមាន​របួស​ដោ​យ​អ​ចេតនា និង សមគំនិត​ក្នុង​អំពើ​ធ្វើឱ្យ​ខូច​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​បង្ក​របួសស្នាម​ដល់​អ្នកដទៃ​» ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា ២០៧ មាត្រា​២៣៦ និង មាត្រា​៤១៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​គួរ​បញ្ជាក់ថា ឧបទ្ទវហេតុរ​លំបាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​វេលា​ម៉ោង​៧ និង ៣០​នាទី​យប់ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​បើក​ប្រតិបត្តិ​ការរុករក និង សង្គ្រោះ​អស់​រយៈពេល​២​ថ្ងៃ​កន្លះ​។ តួលេខ​ចុងក្រោយ​បាន​បង្ហាញថា ជនរងគ្រោះ​មាន​ចំនួន​សរុប​ចំនួន​៥៤​នាក់ ក្នុងនោះ​ស្លាប់​ចំនួន​២៨​នាក់ (​ស្រី​០៤​នាក់​) និង រងរបួស​ចំនួន​២៦​នាក់​(​ស្រី​០២​នាក់​)៕

 ពាក្យគន្លឹះ  រលំអគារព្រះសីហនុ

ព័ត៌មានផ្សេងទៀត