៥​ចំណុច​​ដែល​លោក​​ដូណាល់ ត្រាំ​​ត្រៀម​​ពេល​ចូលរួម​​ការបោះឆ្នោត​ជាថ្មី​

25-06-2019 9:20 am 493
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​អាមេរិក នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០២០​ហើយ ដូច្នេះ​ចន្លោះ​ពេល​នេះ គណបក្ស​ទាំង​ពីរ​នៅ​អាមេរិក ក៏​ដូច​ជា​បេក្ខជន​ដែល​ត្រៀម​ចូលរួម​ប្រកួតប្រជែង ត្រូវ​ប្រុងប្រៀប​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន​។ មិន​ខុស​ពី​បេក្ខជន​ដទៃ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​វិញ ក៏​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​រក្សា​តំណែង​ក្នុង​អាណត្ដិ​ទី​ពីរ​ដែរ​។ លោក​បាន​ប្រកាស​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០២០​រួចហើយ ក្រៅពីនេះ​លោក​នឹង​ពង្រឹង​លើ​ចំណុច​សំខាន់ៗ​មួយចំនួនទៀត​។ តើ​លោក​ត្រាំ​អាចធ្វើ​អ្វីខ្លះ បើ​ចង់​បន្ដ​ជា​ប្រធានាធិបតី​អាមេរិក​ក្នុង​អាណត្ដិ​ទី​ពីរ​?

ជាបន្ដសូមស្ដាប់នាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិ រៀបចំជូនដោយពេញ ផេង​ដូចតទៅ៖

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នឹង​ព្យាយាម​បំភ្លឺ​ចក្ខុវិស័យ​របស់​លោក ស្ថិតក្រោម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​សប្ដាហ៍​មុន​។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ប្រកួតប្រជែង ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ជា​ថ្មី​នៅ​ឆ្នាំក្រោយ​។ ការប្រកាស​ក៏​ធ្វើឡើង​បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​ពី​ការបោះឆ្នោត​ផ្ទៃក្នុង​ដ៏​គួរ​ឲ្យ​ភ័យខ្លា​ចមួយ ពាក់ព័ន្ធ​នឹង​ការប្រកួតប្រជែង​គ្នា​នៅក្នុង​រដ្ឋ​។ លោក​ត្រាំ​នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​រយៈពេល​វែង ដើម្បី​ធ្វើ​អ្វី​ដែល​លោក​គិតថា​ជា​រឿង​ចាំបាច់​សម្រាប់​ការរក្សា​តំណែង​បួន​ឆ្នាំ​បន្ដទៀត​។​

​ទោះបីជា​ពិបាក​ក្នុង​ការមើលឃើញ​ភាពជាក់ស្ដែង នៅ​ពីក្រោយ​ភាពចលាចល​ប្រចាំថ្ងៃ​នៅ​សេត​វិមាន យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី បាន​បង្ហាញ​ឲ្យឃើញ​រួច​ទៅ​ហើយ​ពី​គ្រោងការណ៍​ដ៏​តឹងតែង​នៃ​ការលេង​ល្បែង​នេះ​។ ជុំវិញ​ភាពចលាចល​ទាំងអស់​ដែល​បាន​កើតឡើង លោក​ត្រាំ​ទំនង​នឹង​ធ្វើ​រឿង​៥​យ៉ាង​ដើម្បី​អាច​រក្សា​តំណែង​បាន​នៅ​ឆ្នាំ​២០២០​។​

១ ពង្រឹង​មូលដ្ឋាន​គ្រឹះ​

​មូលដ្ឋានគ្រឹះ​របស់​លោក​ដូណាល់ ត្រាំ នឹង​នៅតែ​បន្ដ​ជា​អាវុធ​នយោបាយ​ដ៏​សំខាន់​ដដែល​។ ស្ទើរ​មួយ​អាណត្ដិ​ទៅ​ហើយ​ដែល​លោកត្រាំ​នៅតែ​ស្មោះស្ម័គ្រ​នឹង​អ្នកគាំទ្រ​ជានិច្ច ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួកគេ​មិន​មិន​ងាក​ចេញ​ទៅណា​។ លោក​ត្រាំ​បាន​ប្រើប្រាស់​វេទិកា​ប្រឆាំង​ជនអន្ដោប្រវេសន៍​ជា​ថាមពល​នយោបាយ ដើម្បី​ធានា​ថា​អ្នកគាំទ្រ​របស់​លោក​មិន​ស្ងប់ស្ងាត់​។ បច្ចុប្បន្ន​ប្រសិនបើ​លោក​ចង់​កាន់តំណែង​បួន​ឆ្នាំ​ទៀត លោក​ចាំបាច់​ត្រូវតែ​បំពេញ​ឲ្យបាន​ភាពស្មោះត្រ​ង់​ចំពោះ​អ្នកគាំទ្រ​។​

​បើ​លោក​អាច​ប្រមូលផ្ដុំ​នូវ​មូលដ្ឋាន​គ្រឹះ​បាន នោះ​លោក​ក៏​នឹង​អាចបំពេញ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតឲ្យ​ទទួល​បានកា​រ​គាំទ្រ​យ៉ាង​កងរំពង​បានដែរ ហើយ​នឹង​បន្ដ​ចែករំលែក​ពី​មាត់​មួយ​ទៅមួយ ពី​ហេតុផល​ដែល​ត្រូវ​បន្ដ​ស្ថិតនៅ​ជាមួយ​លោក​។ វា​ក៏​អាចជួយ​ក្រើនរំលឹក​ដល់​អ្នកនយោបាយ​គណបក្ស​សាធារណរដ្ឋ ដែល​ក្លាហាន​ហ៊ាន​រិះគន់​លោក​ត្រាំ​ភ្ញាក់ខ្លួន​ថា បើ​ពួកគេ​បន្ដ​ប្រឆាំង​លោក​ត្រាំ​ទៀត គេ​នឹង​ជួប​រឿង​មិន​ល្អ​ក្នុង​ពេល​បោះឆ្នោត​ខាងមុខ​។ 

២ ភាពស្មោះត្រង់​ពី​គណបក្ស​សាធារណរដ្ឋ​

​មាន​មូលដ្ឋាន​គ្រឹះ​ហើយ​ក៏​ពិតមែន ប៉ុន្ដែ​មិន​ទាន់​គ្រប់គ្រាន់​ទេ​។ លោក​ត្រាំ​ត្រូវធ្វើ​យ៉ាងណាឲ្យ​គណបក្ស​សាធារណរដ្ឋ​នឹកឃើញ​ដល់​លោក​ជា​និច្ច​។ ដូច្នេះ​លោក​នឹង​រៀបចំ​យុទ្ធនាការ​មួយ​ដើម្បី​អំពាវនាវ​ស្វែងរក​ការពេញចិត្ដ ឲ្យ​អ្នកបោះឆ្នោត​គណបក្ស​សាធារណរដ្ឋ​គិតពី​ភ្លើង​ក្រហម​ឬ​ភ្លើង​ខៀវ នៅ​ពេល​ពួកគេ​សម្រេ​ចចិត្ដចុងក្រោយ ជា​ជាង​គិត​ថា​មាន​ឬ​គ្មាន​លោក​ត្រាំ​។ សារសំខាន់​នៃ​យុទ្ធសាស្ដ្រ​នេះ នឹង​ធ្វើឲ្យ​មាន​ការ​ស្អប់ខ្ពើម​ដល់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គូប្រជែង និង​ចង់​បង្ហាញ​ឲ្យឃើញថាគ​ណ​បក្ស​ប្រជាធិបតេយ្យ មិនមែន​ជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ណា​ម្នាក់​ឡើយ​។​

៣ គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​

​អាចនិយាយបាន​ថា​លោក​ដូណាល់ ត្រាំ​មាន​ជំនាញ​ខ្លាំង ក្នុងការ​ធ្វើឲ្យ​សារព័ត៌មាន​ចាប់​អារម្មណ៍ ពាក់ព័ន្ធ​នឹង​អ្វី​ដែ​លោក​បាន​និយាយ​មិន​ថា​និយាយ​ផ្ទាល់​ឬ​លើ​បណ្ដាញ​សង្គម​របស់​លោក​។ តែ​ការចុះផ្សាយ​មិនមែន​មាន​សុទ្ធតែ​រឿង​ល្អ​ទេ សារព័ត៌មាន​ខ្លះ​បាន​រិះគន់​លោក​ត្រាំ​យ៉ាង​ចាស់ដៃ​។ លោក​ក៏​ធ្លាប់​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ​ដាក់​បណ្ដាញ​សារព័ត៌មាន​មួយចំនួន​ផង​ដែរ ធ្វើឲ្យ​ពួកគេ​ឆ្លើយតប​ទៅ​វិញ​តាមរយៈ​ការចុះផ្សា​យ​នូវ​សកម្មភាព​ដ៏​ចម្រូងចម្រាស​របស់​លោក​។ 

​មិន​ថា​ទូរទស្សន៍ កាសែត​បោះពុម្ពផ្សាយ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម នៅតែ​បន្ដ​ចុះផ្សាយ​ពី​ទង្វើ​មិន​ប្រក្រតី​របស់​លោក​។ ទាំងអស់​នេះ​ក៏​ជា​ចំណុចខ្សោយ​មួយ​ដែល​គណបក្ស​ប្រជាធិបតេយ្យ អាច​ចាប់​យក​ទៅ​វាយប្រហារ​លោក​ត្រាំ ហេតុនេះ​លោក​ត្រាំ​ក៏​ដឹង​ច្បាស់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ពេញចិត្ដ​លោក ហើយ​លោក​ទំនង​នឹង​ចាត់វិធានការ​កាន់តែ​តឹងរ៉ឹង​លើ​ការចុះផ្សាយ​ព័ត៌មាន​។​

៤ ធ្វើ​ជា​តួ​ង​អង្គ​ឃាតកម្ម​

​ចំណុច​នេះ​មានន័យ​ថា លោក​ត្រាំ​នឹង​ដើរតួ​ជា​អ្នក​វាយប្រហារ​លើ​គូប្រជែង​។ វា​ជា​រឿង​ធម្មតា​ទេ​មិន​ថា​គណបក្ស​ណា​ក៏​ដោយ តែងតែ​វាយប្រហារ​លើ​គូ​ប្រជែង​របស់​ខ្លួន ដើម្បី​ទទួលបាន​ប្រជាប្រិយភាព​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ឈាន​ទៅ​ទទួល​ជោគជ័យ​ក្នុង​ការបោះឆ្នោ​។ ដូច្នេះ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២០ ការធ្វើឃាត​ដៃគូ​តាមរយៈ​ពាក្យសម្ដី​នឹង​ក្លាយជា​ចំណុច​ស្នូល​នៃ​យុទ្ធនាការ​ឃោសនា​របស់​លោក​។ លោក​នឹង​ប្រើប្រាស់​រហ័ស​នាម​របស់​លោក​ចំអក​ឲ្យ​គូប្រជែង តាមរយៈ​ការ​រួមគំនិត​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ធ្វើឲ្យ​មាន​ការសង្ស័យ​។ 

​ករណី​នេះ​ធ្លាប់​បានឃើញ​រួចមកហើយ ដោយ​លោក​ត្រាំ​បាន​រាយការណ៍​ថា​វា​ជា​រឿង​សមរម្យ​បំផុត ដែល​ក្រសួង​យុត្ដិធម៌​ត្រូវ​ស៊ើបអង្កេត​លើ​លោកចូ បាយ​ដិន អតីត​អនុ​ប្រធានាធិបតី​អាមេរិក​ក្នុង​អាណត្ដិ​លោក​បារ៉ាក់ អូ​បា​ម៉ា និង​ជា​អ្នកនយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​មួយ​រូប​ផង​នោះ​។ ក៏​នៅ​មាន​រឿង​ចងចាំ​ផងដែរ​ក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ ដែល​លោក​ត្រាំ​ព្យាយាម​លាប​ពណ៌​ការយល់ឃើញ​របស់​អ្នកបោះឆ្នោត ទៅលើ​អ្នកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​។ គោលដៅ​នៃ​ការវាយប្រហា​រលើ​គូ​ប្រជែង​របស់​លោក​ត្រាំ​នឹង​មាន​ពីរ​ផ្នែក គឺ​លោក​មិន​ត្រឹមតែ​ព្យាយាម​ធ្វើឲ្យ​គូប្រជែង​ត្រូវ​គេ​ស្អប់​ប៉ុណ្ណោះ​ទេ លោក​ក៏​នឹង​ព្យាយាម​ដាក់​សម្ពាធ​លើ​ការបោះឆ្នោត​ទាំងមូល ដោយ​រៀបចំ​យុទ្ធនាការ​មួយ​ធ្វើឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ងាក​មក​ដើរ​តាម​លោក​វិញ​។​

៥ បញ្ហា​សេដ្ឋកិច្ច​

​តាំងពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​លើក​មុន​ម្ល៉េះ ដែ​លោកត្រាំ​បានប្រកាសថា​គិត​អាមេរិក​ជាធំ ធ្វើឲ្យ​អាមេរិក​អស្ចារ្យ​ម្ដងទៀត​។ ដូច្នេះ​លោក​បាន​ព្យាយាម​ស្ដារ​សេដ្ឋកិច្ច​អាមេរិក​ឡើងវិញ ក្រៅ​តែ​ពី​កិច្ចការ​សំខាន់ៗ​ដទៃ​។ ជាក់ស្ដែង​លោក​ត្រាំ​បានទាមទារ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​ស្មើភាព​ជាមួយ​ចិន ដើម្បី​ទប់ស្កាត់​ឱនភាព​សេដ្ឋកិច្ច​អាមេរិក​។ ករណី​នេះ​ក៏​ធ្វើ​ឲ្យ​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន រហូតដល់​បច្ចុប្បន្ន​ដោះ​ស្រាយ​មិនទាន់​ចប់​ផង​។ 

​តែ​ជា​ការកត់សម្គាល់​ក្នុង​ការដឹកនាំ​របស់​លោក​ត្រាំ​ជិត​មួយ​អាណត្ដិ​នេះ អាមេរិក​បាន​បង្កើត​ការងារ​ច្រើន​គួរសម​សម្រាប់​ប្រជាជន​។ ជា​ការពិត​ណាស់​ថា​អត្រា​អត់​ការងារ​ធ្វើ​ទាប នឹង​មិន​ប៉ះពាល់​ដល់​បេក្ខជន​ដែល​កំពុងកាន់​អំណាច​ឡើយ​។ ហេតុនេះ​លោក​ត្រាំ​នឹង​បន្ដ​រំលឹក​អ្នកបោះឆ្នោត​ថា ពលរដ្ឋ​អាមេរិក​ជាច្រើន​មាន​ការងារ​ធ្វើ ហើយ​អាច​នឹង​មាន​ការត្រួតពិនិត្យ​ប្រាក់ខែ​ឡើងវិញ​នៅពេល​អនាគត​។​
​វា​ហាក់​ស្ថិតនៅ​ឆ្ងាយ​ពី​គោលនយោបាយ​របស់​លោក​បា​រ៉ាក់ អូ​បា​ម៉ា ដែល​លោក​ត្រាំ​នឹង​ធ្វើឲ្យ​មាន​ការអះអា​ង​អាច​ទុកចិត្ដបាន ហើយ​លោក​សង្ឃឹម​នឹង​ទទួលបាន​យ៉ាងហោច​ណាស់​សច្ចភាព​មួយ ដើម្បី​បង្កើត​ការងារ​សម្រាប់​ប្រជាជន​អាមេរិក​រាប់លាន​នាក់ ដែល​បច្ចុប្បន្ន​កំពុង​រីក​រាយ​ជាខ្លាំង​។​

​ជា​រួម​មក​ទាំងអស់​នេះ​គឺជា​ផែនការ​នៃ​ការចូលរួម​ប្រជែង​ការបោះឆ្នោត​ជា​ថ្មី​របស់​លោក​ដូណាល់ ត្រាំ ខណៈ​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជា​ថ្មី​នេះ ហាក់​បញ្ច្រាស​ពី​គូ​ប្រជែង​របស់​លោក​មួ​យ​ចំនួន តួ​យ៉ាង​មាន​អ្នក​ស្ដ្រី​Elizabeth Warren​ជាដើម​។ ប៉ុន្ដែ​លោក​ត្រាំ​នឹង​ផ្ដោត​លើ​រឿង​គ្រប់យ៉ាង​ដែល​អាច​ជួយ​ឲ្យ​លោក​រក្សា​អំណាច ក្រោយមក​លោក​នឹង​ប្រើ​អាណត្ដិ​ទី​ពីរ​ដើម្បី​ផ្លាស់ប្ដូរ​ប្រទេស​៕

ព័ត៌មានផ្សេងទៀត