​ស្រា​បៀរ Tiger នឹង​ចាប់​រង្វាន់​ ​លើក​ទី ២ នៅ​ថ្ងៃ​អាទិត្យ​ទី ៣០ ចុង​សប្តាហ៍​នេះ​

24-06-2019 6:00 pm 160

នៅ​ថ្ងៃ​អាទិត្យ​ទី ៣០ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ ស្រា​បៀរ Tiger នឹង​រៀបចំ​ការចាប់​រង្វាន់​លើក​ទី​ពីរ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩​។​

​កម្មវិធី​ពិសេស​នេះ​នឹង​មាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ MyTV ចាប់ពី​ម៉ោង៨៖០០​យប់ ដល់ ៨៖៣០​យប់ ដោយ​មាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​កំពូល​តារា​ចម្រៀង​ល្បី​ប្រចាំ​ព្រះរាជា​ចក្រ​កម្ពុជា​គឺ អ្នកនាង ឱក សុគន្ធ​កញ្ញា ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​
​ទស្សនិកជន​។

កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់​តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀ​រ​Tiger សម្រាប់​កម្មវិធី​​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​ពីរ​នេះ ស្រា​បៀរ Tiger នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន ៥ រង្វាន់​។​ ​តើ​គូ​ស្វាមីភរិយា​រូប​ណា​ខ្លះ​ជា​ម្ចាស់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទាំងនេះ​?

សូម​កុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!!

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 

 ពាក្យគន្លឹះ  Angchor

ព័ត៌មានផ្សេងទៀត