លោក​ហ៊ុន សែន​ដក​លោក​ញឹម វណ្ណដា ដាក់​លោក​គន់ គីម​ជំនួស​វិញ​

24-06-2019 2:35 pm 753

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​មួ យ​នៅ​ថ្ងៃទី​២៤​ខែមិថុនា​នេះ ដោយ​បញ្ជាក់​ពី​ការតែងតាំង​លោក​គន់ គីម​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជំនួស​លោក​ញឹម វណ្ណដា ដែល​ត្រូវបាន​ដក​ចេញពី​តំណែង​។ យោងតាម​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល​ឲ្យដឹង​ថា លោក​គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ត្រូវបានតែងតាំង​ជា អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បន្ថែម​លើ​តួនាទី​នានា នា​ពេលបច្ចុប្បន្ន​។

សេចក្តីសម្រេច​ដដែល ក៏​បានបញ្ជាក់​ពី​ការបញ្ចប់​មុខតំណែង​លោក ញឹម វណ្ណដា ពី​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ផងដែរ​។​ ក្រោយ​បញ្ចប់​មុខតំណែង លោក​ញឹម វណ្ណដា ត្រូវបាន​ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​លោក ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ឋានៈ​ស្មើ​ទេសរដ្ឋមន្ដ្រី​។ 

​គួរ​ជម្រាបជូន​ថា ការតែងតាំង​លោក​គន់ គីម ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​លោក​ហ៊ុន សែន បាន​ដក​លោក ញឹម វណ្ណដា​ចេញពី​តំណែង​។ មូលហេតុ ដោយសារតែ​លោក​ខ្វះ​ការទទួលខុសត្រូវ និង​ភូតភរ ក្រោយ​ឧបទ្ទហេតុ រំលំ​បាក់​អគារ​៧​ជាន់ ស្ថិតនៅខេត្តព្រះសីហនុ ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​៕

 

ព័ត៌មានផ្សេងទៀត