ញ៉ាំ​អាហារ​ទាំងនេះ ជួយ​ជំរុញ​សុខភាព​សក់​ពី​ខាងក្នុង​

24-06-2019 2:19 pm 219

​វីតាមីន C, D3, និង​biotin ធ្វើការ​យ៉ាង​ល្អ​ក្នុង​ការលើកកម្ពស់​សុខ​ភាព​សក់​របស់​អ្នក​។ ដើម្បី​ស​ក់មាន​សុខភាព​ល្អ មិន​ស្រួយ មិន​បែក​ចុង លុះណាតែ​ឫស​សក់​ទទួល​បានការ​ផ្គត់ផ្គង់​ឈាម​និង​អាហារូបត្ថម្ភ​បាន​ត្រឹមត្រូវ​។ វីតាមីន C ដើរតួ​យ៉ាងសំខាន់ ក្នុង​ការផលិត​កូឡា​ជែន ដែលជា​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ការបង្កើត​សរសៃឈាម​។ ចំណែកឯ​វីតាមីន D3 ជួយ​ក្នុង​ការផលិត​ធាតុ ដែល​ជួយ​ដល់​ការ​ដុះ​លូតលាស់​សក់​បានល្អ ហៅថា keratin និង biotin​។ keratin និង biotin មាន​សារៈសំខាន់​ណាស់ ហើយ​កង្វះខាត​ធាតុ​ទាំងនេះ បណ្តាលឲ្យ​សក់​ជ្រុះ​យ៉ាង​សម្បើម​។ 

​ដូចនេះ អ្នក​គួរ​ស្រូបយក​ពពួក​វីតាមីន​ទាំងនេះ​ឲ្យបាន​គ្រប់គ្រាន់ តាមរយៈ​ការដាក់បញ្ចូល​អាហារ​ដែលមាន​ផ្ទុក​វីតាមីន​ទ្រទ្រង់​សក់ ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ អាហារ​ទាំងនោះ​មានដូចជា អំបូរ​ផ្លែក្រូច ស៊ុត cheese និង​ស្លឹក​បន្លែ​ពណ៌​បៃតង​។  អ្នក​អាច​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ មុន​ទទួលយក​វីតាមីន​បន្ថែម​កាន់តែ​ល្អ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត