លោកយន្ត មីន​ ទទួលស្គាល់​កំហុស និង សុំលាលែង​ពី​តំណែង​

24-06-2019 1:48 pm 1163
​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ។

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ទទួលស្គាល់​កំហុស​លើ​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដែល​បណ្តាលអោយ​មានរឿង​ឈឺចាប់​កើតឡើង​។​នេះ​បើតាម​ការអះអាង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​

​លោក​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា «​គាត់​បានស្នើ​មក​ខ្ញុំ​ដើម្បី លាលែង​ចេញពី​អភិបាលខេត្ត​ព្រះសីហនុ​។ ខ្ញុំ​បាន​យល់ព្រម​អោយ​គាត់​លាលែង​និង បាន​ពិភាក្សា​ជាមួយ សម្តេច ស ខេង យក ឯកឧត្តម គួច ចំរើន ពី​អភិបាលខេត្ត​កំពង់ចាម មក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ​។​ទោះជា​មាន​ការរៀបចំ​បែបនេះ​ក៏ដោយ​ក៏ ឯកឧត្តម យន្ត មីន នៅ​បន្ត​ដឹកនាំ យុទ្ធនាការ​រុករក​និង​សង្គ្រោះ​តទៅទៀត​រហូត​ចប់​កិច្ចការ​និង​អភិបាលខេត្ត​ថ្មី​ចូល​កាន់តំណែង​»។​

​លោក ហ៊ុន សែន បញ្ជាក់ថា​ថ្ងៃនេះ​លោក​បាន​សម្រេចចិត្ត​ដក លោក ញឹម វណ្ណដា ចេញពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ​៕

ព័ត៌មានផ្សេងទៀត